ព័ត៌មានអន្ដរជាតិ
គណបក្សមីយ៉ាន់ម៉ាចំនួន២៣ ចុះចូលជាមួយកងទ័ព
គណបក្សនយោបាយមីយ៉ាន់ម៉ាចំនួន២៣ នឹងសហការជាមួយការិយាល័យអគ្គមេបញ្ជាការនៃក្រសួងការពារជាតិ។
សេចក្តីថ្លែងការណ៍របស់គណបក្សទាំងអស់បាននិយាយថា ពួកគេនឹងសហការជាមួយកងទ័ព។ សេចក្តីថ្លែងការណ៍បន្ថែមទៀតថា ការប្រគល់ភារកិច្ចដែលត្រូវបានធ្វើឡើងដោយអគ្គមេបញ្ជាការ Min Aung Hlaing នៅក្រោមសេចក្តីជូនដំណឹងលេខ ១/២០២១ គឺអនុលោមតាមរដ្ឋធម្មនុញ្ញ។
គណបក្សទាំង២៣គឺស្ថិតក្នុងចំណោមគណបក្សទាំង៣៤ ដែលបានជួបជាមួយអគ្គមេបញ្ជាការនៅទីក្រុង ណៃពិដោ មុនការបោះឆ្នោតថ្ងៃទី៨ខែវិច្ឆិកា។
រឿងនេះបានកើតឡើងបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់ម្នាក់មកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកងទ័ពចាប់ខ្លួន។
លោក Win Htein ត្រូវបានគេនាំចេញពីផ្ទះរបស់គាត់ក្នុងទីក្រុង យ៉ាំងហ្គោន នៅព្រឹកថ្ងៃសុក្រនេះ។ គាត់បានប្រាប់ BBC ថា គាត់ត្រូវបានចាប់ខ្លួនក្រោមច្បាប់ បះបោរ។
លោកនិយាយថា លោកកំពុងត្រូវបានឃុំខ្លួនក្រោមច្បាប់បះបោរដែលអាចត្រូវបានផ្តន្ទាទោសអតិបរមា ជាប់ពន្ធនាគារអស់មួយជីវិតថ្វីបើលោកមិនបានប្រាប់ពីការចោទប្រកាន់ពិតប្រាកដក៏ដោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Myanmar Times
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


