Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សមីយ៉ាន់ម៉ាចំនួន២៣ ចុះចូលជាមួយកងទ័ព

បានផុស

នៅ

គណបក្សនយោបាយមីយ៉ាន់ម៉ាចំនួន២៣ នឹងសហការជាមួយការិយាល័យអគ្គមេបញ្ជាការនៃក្រសួងការពារជាតិ។

សេចក្តីថ្លែងការណ៍របស់គណបក្សទាំងអស់បាននិយាយថា ពួកគេនឹងសហការជាមួយកងទ័ព។ សេចក្តីថ្លែងការណ៍បន្ថែមទៀតថា ការប្រគល់ភារកិច្ចដែលត្រូវបានធ្វើឡើងដោយអគ្គមេបញ្ជាការ Min Aung Hlaing នៅក្រោមសេចក្តីជូនដំណឹងលេខ ១/២០២១ គឺអនុលោមតាមរដ្ឋធម្មនុញ្ញ។

គណបក្សទាំង២៣គឺស្ថិតក្នុងចំណោមគណបក្សទាំង៣៤ ដែលបានជួបជាមួយអគ្គមេបញ្ជាការនៅទីក្រុង ណៃពិដោ មុនការបោះឆ្នោតថ្ងៃទី៨ខែវិច្ឆិកា។

រឿងនេះបានកើតឡើងបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់ម្នាក់មកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកងទ័ពចាប់ខ្លួន។

លោក Win Htein ត្រូវបានគេនាំចេញពីផ្ទះរបស់គាត់ក្នុងទីក្រុង យ៉ាំងហ្គោន នៅព្រឹកថ្ងៃសុក្រនេះ។ គាត់បានប្រាប់ BBC ថា គាត់ត្រូវបានចាប់ខ្លួនក្រោមច្បាប់ បះបោរ។

លោកនិយាយថា លោកកំពុងត្រូវបានឃុំខ្លួនក្រោមច្បាប់បះបោរដែលអាចត្រូវបានផ្តន្ទាទោសអតិបរមា ជាប់ពន្ធនាគារអស់មួយជីវិតថ្វីបើលោកមិនបានប្រាប់ពីការចោទប្រកាន់ពិតប្រាកដក៏ដោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Myanmar Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

សន្តិសុខសង្គម២១ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

សន្តិសុខសង្គម២ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

Sokha Hotels

ព័ត៌មានពេញនិយម