ព័ត៌មានអន្ដរជាតិ
អ្នកកាសែតប៉ាឡេស្ទីន ១២នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera រាយការណ៍ថា អ្នកកាសែតប៉ាឡេស្ទីន ១២នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីផ្ទុះសង្រ្គាម កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា យ៉ាងហោចណាស់អ្នកកាសែត ម្នាក់បានស្លាប់ និង ៦នាក់បានរងរបួស រួមទាំងអ្នកសារព័ត៌មាន Al Jazeera ពីរនាក់ និងអ្នកកាសែត Reuters ផងដែរ នៅក្នុងការបាញ់ផ្លោងដោយកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងតំបន់ហ្គាហ្សា ហើយអ្នកស្លាប់ចុងក្រោយនេះបានធ្វើឱ្យចំនួនអ្នកកាសែតស្លាប់កើនឡើងរហូតដល់ ១២នាក់ រាប់តាំងចាប់ផ្ដើមផ្ទុះជម្លោះមក។

បណ្តាញសារព័ត៌មាន Al Jazeera បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែលបានព្យាយាមបំបិទប្រព័ន្ធផ្សព្វផ្សាយដោយកំណត់គោលដៅលើអ្នកកាសែត ដោយលើកនេះគ្រាប់ផ្លោងរបស់ពួកគេបានបាញ់ទៅលើក្រុម Al Jazeera និងអ្នកសារព័ត៌មានផ្សេងទៀត។

ក្រុមអ្នកសារព័ត៌មានជាច្រើនបានថ្កោលទោសការកំណត់គោលដៅរបស់អ៊ីស្រាអែល ហើយបានពណ៌នាការសម្លាប់របស់អ្នកកាសែតថាជា “ឧក្រិដ្ឋកម្មដោយចេតនា” ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល វាយឆ្មក់អាកាស សម្លាប់មនុស្សជាង ៧០នាក់ នៅ ហ្គាហ្សាភាគខាងត្បូង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


