ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីឥណ្ឌា Ambani ត្រូវជនអនាមិកគំរាមទារប្រាក់៥០លានដុល្លារជាថ្នូរនឹងជីវិត
កាលពីចុងខែតុលា ក្រុមហ៊ុន Reliance Industry Group ដែលជាក្រុមហ៊ុនរបស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani បានទទួលអ៊ីមែលអនាមិកទាមទារប្រាក់ចំនួន ៤ ពាន់លានរូពី (ប្រហែល ៥០ លានដុល្លារអាមេរិក) ជាថ្នូរនឹងជីវិតលោក។

លោក Mukesh Ambani បច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាអ្នកមានបំផុតនៅអាស៊ីដោយទ្រព្យសម្បត្តិសុទ្ធ។ នេះជាអ៊ីមែលជំរិតទីបីដែលបានផ្ញើទៅក្រុមហ៊ុន Reliance Industry ក្នុងរយៈពេលតែ ៤ ថ្ងៃប៉ុណ្ណោះ។ អ្នកដែលសរសេរសំបុត្រនេះបានគំរាមថា ប្រសិនបើលោក Mukesh Ambani មិនបានបំពេញតាមសំណើសុំលុយទេ នោះអាយុជីវិតរបស់គាត់អាចនឹងរងការគំរាមកំហែង។
ភ្លាមៗនោះដែរ ស្ថានីយ៍ប៉ូលិស Gamdevi ក្នុងទីក្រុង Mumbai រដ្ឋធានីនៃរដ្ឋ Maharashtra ភាគខាងត្បូង បានបើកឯកសារមួយដើម្បីស៊ើបអង្កេតឧប្បត្តិហេតុនេះ ដោយផ្អែកលើព័ត៌មានជំនួយពីប្រធានសន្តិសុខនៃក្រុមហ៊ុន Reliance Industry។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៧ ខែតុលា ក្រុមហ៊ុននេះបានទទួលអ៊ីមែលទាមទារចំនួនទឹកប្រាក់ស្មើនឹង ២.៥ លានដុល្លារអាមេរិក។ មួយថ្ងៃក្រោយមក សំណើមួយទៀតបានបន្តបង្កើនសំណើនេះ ១០ ដង (២៥ លានដុល្លារ)។ អង្គភាពឧក្រិដ្ឋកម្ម និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ប៉ូលីស Mumbai ឥឡូវនេះបានឈានជើងចូលស៊ើបអង្កេតអត្តសញ្ញាណរបស់បុគ្គលដែលបានបញ្ជូនការគំរាមកំហែងនេះ។
សូមរម្លឹកផងដែរថា ក្នុងឆ្នាំ ២០២២ ប៉ូលិស Mumbai បានចាប់ខ្លួនបុរសម្នាក់នៅក្នុងរដ្ឋ Bihar សម្រាប់ការហៅម្តងហើយម្តងទៀតដើម្បីគំរាមកំហែងមហាសេដ្ឋី Ambani និងគ្រួសាររបស់គាត់។ បុរសនេះក៏បានគំរាមបំផ្ទុះគ្រាប់បែកនៅឯមន្ទីរពេទ្យដែលជាកម្មសិទ្ធិរបស់ក្រុម Reliance ក្នុងទីក្រុងបុមបៃដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


