ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី កាត់ទោសដាក់ពន្ធនាគារ នាយកប្រតិបត្តិក្រុមហ៊ុនផលិតថ្នាំស៊ីរ៉ូប៍ក្អក ពាក់ព័ន្ធការស្លាប់កុមារជាង២០០នាក់
តុលាការឥណ្ឌូណេស៊ី បានកាត់ទោសដាក់ពន្ធនាគារ នាយកប្រតិបត្តិម្នាក់និងមន្ត្រីបីនាក់នៃក្រុមហ៊ុន Afi Farma ពីបទបំពានច្បាប់សុវត្ថិភាពឱសថ ក្រោយពេលថ្នាំទឹកស៊ីរ៉ូប៍ក្អករបស់ក្រុមហ៊ុននេះ ជាប់ពាក់ព័ន្ធនឹងការស្លាប់កុមារជាង២០០នាក់។

ក្រុមហ៊ុនខាងលើ ត្រូវបានចោទប្រកាន់ពីបទផលិតស៊ីរ៉ូប៍ក្អក ដែលមានផ្ទុកសារធាតុពុលច្រើនហួសកម្រិត ហើយរដ្ឋអាជ្ញាបានចោទប្រកាន់មន្ត្រីទាំងបួនពីបទ ធ្វេសប្រហែសមិនធ្វើតេស្តសារធាតុផ្សំ។
ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់ក្រុមហ៊ុនឈ្មោះ Reza Wendra Prayogo និយាយថា ពួកគេបានបដិសេធការចោទប្រកាន់ ហើយក្រុមហ៊ុនកំពុងពិចារណាថាតើ ត្រូវប្តឹងឧទ្ធរណ៍ឬក៏យ៉ាងណា។

តុលាការនៅទីក្រុង Kediri ក្នុងខេត្ត ជ្វាខាងកើត បានកាត់ទោសមន្ត្រីទាំងអស់ ដែលក្នុងនោះមានទាំងនាយកប្រតិបត្តិឈ្មោះ Arief Prasetya Harahap ផងដែរឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
ករណីនេះកើតឡើង ខណៈពិភពលោក កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរឹតបន្តឹងការត្រួតពិនិត្យខ្សែសង្វាក់ផ្គត់ផ្គង់ឱសថ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីថ្នាំទឹកស៊ីរ៉ូប៍ក្អក ពុលស្លាប់កុមារជាបន្តបន្ទាប់នៅក្នុងប្រទេសមួយចំនួនដូចជា ហ្គាំប៊ី និងអ៊ូសបេគីស្ថាន ជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asian One
ចុចអាន៖ ឥណ្ឌា រកឃើញថ្នាំទឹកស៊ីរ៉ូប៍ ២ប្រភេទទៀត មានជាតិពុល បណ្តាលឲ្យកុមារស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


