ព័ត៌មានអន្ដរជាតិ
រ៉ុកកែតជាច្រើនគ្រាប់បាញ់រះចេញពីតំបន់ហ្គាហ្សាហោះទៅកាន់ទីក្រុង អ៊ីស្រាអែល
ប៉ូលិសអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា រ៉ុកកែតជាច្រើនគ្រាប់ត្រូវបានបាញ់រះចេញពីតំបន់ហ្គាហ្សាស្ទ្រីបហោះឆ្ពោះទៅកាន់ទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល និងតំបន់ជុំវិញនោះផងដែរ ។
ទន្ទឹមនោះ កាសែត Yedioth Ahronoth ក៏បានរាយការណ៍ផងដែរថា រ៉ុកកែតមួយគ្រាប់បានហោះធ្លាក់ចំតំបន់ទូលាយមួយកន្លែងក្នុងទីក្រុង Rishon Lezion ដែលមានទីតាំងក្បែរទីក្រុង Tel Aviv ខណៈសំឡេងស៊ីរ៉ែនរោទិ៍ប្រកាសអាសន្នបានបន្លឺឡើងក្នុងទីក្រុង និងតំបន់ជុំវិញនោះដូចគ្នា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កងពលតូច Al-Qassam Brigades របស់ប៉ាឡេស្ទីនបាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីក្រុង Tel Aviv ជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ និងសម្លាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប ។
បើយោងតាមប៉ុស្តិ៍ទូរទស្សន៍លេខ ១២ របស់អ៊ីស្រាអែលបានឲ្យដឹងថា ក្នុងការវាយប្រហារនេះដែរ ផ្ទះមួយខ្នងនៅក្នុងតំបន់តាំងទីលំនៅ Kiryat Shmona ភាគខាងជើងប្រទេសអ៊ីស្រាអែលរងការខូចខាត និងឆេះខ្ទេចគ្មានសល់ បន្ទាប់ពីរ៉ុកកែតប្រមាណ ១០ គ្រាប់បាញ់រះពីភាគខាងត្បូងប្រទេសលីបង់ ។
ស្របពេលជាមួយគ្នានេះ ក្រុមហេសបូឡារបស់ប្រទេសលីបង់ក៏បានបញ្ជាក់ដែរថា គ្រាប់រ៉ុកកែតរបស់ខ្លួនបានវាយប្រហារទៅលើទីក្រុង Kiryat Shmona ដើម្បីជាការសងសឹកចំពោះការសម្លាប់កុមារ ៣ នាក់ និងស្ត្រីម្នាក់នៅភាគខាងត្បូងប្រទេសលីបង់ ។
គួរបញ្ជាក់ថា ការបាញ់រះគ្រាប់រ៉ុកកែតទៅកាន់ទីក្រុង Tel Aviv កើតមានឡើង បន្ទាប់ពីអ៊ីស្រាអែលចាត់ទុកការវាយប្រហារមិនប្រណីដៃរបស់ខ្លួនទៅលើមន្ទីរពេទ្យ និងកន្លែងក្បែរៗនោះនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប គឺជារឿងត្រឹមត្រូវ ដោយសារតែក្រុមហាម៉ាសមានទីតាំង និងជ្រកនៅក្រោមអគារទាំងនោះ ទោះបីមានការបដិសេធពីសំណាក់ក្រុមប្រដាប់អាវុធមួយនេះក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ីស្រាអែល ថា ការវាយប្រហារលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា គឺជារឿងត្រឹមត្រូវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


