ព័ត៌មានអន្ដរជាតិ
UN ថា បើលើផែនដីមានឋាននរកមែន វាគឺនៅភាគខាងជើងតំបន់ហ្គាហ្សានេះហើយ
ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេមិនអាចបញ្ជូនរថយន្តដឹកជំនួយមនុស្សធម៌ចូលទៅកាន់ភាគខាងជើងនៃតំបន់ហ្គាហ្សាបាននោះទេ ដោយសារតែសង្គ្រាមបានឡោមព័ទ្ធតំបន់ជុំវិញនោះអស់ហើយ ។

លោក Jens Laerke អ្នកនាំពាក្យការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងហ្សឺណែវថា “ប្រសិនបើនៅលើភពផែនដីយើងពិតជាមានឋាននរកមែននោះ វាគឺនៅភាគខាងជើងនៃតំបន់ហ្គាហ្សានេះហើយ” ។
លោក Laerke បាននិយាយទៀតថា បច្ចុប្បន្នរថយន្តដឹកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានទៅដល់ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីបហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនអាចផ្តល់ជំនួយដល់ផ្នែកខាងជើងនៃតំបន់ដែលនៅតែមានមនុស្សរាប់សែននាក់រស់នៅបាននោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានព្រមានថា “ប៉ាឡេស្ទីនស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរនៃអំពើប្រល័យពូជសាសន៍ ខណៈដែលរដ្ឋាភិបាលអ៊ីស្រាអែលនៅតែរក្សាការឡោមព័ទ្ធទាំងស្រុងលើតំបន់ហ្គាហ្សាស្ទ្រីប” ។
បច្ចុប្បន្នអ៊ីស្រាអែលបាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន រួមទាំងការវាយប្រហារតាមអាកាស ប្រតិបត្តិការជើងគោក និងការទម្លាក់គ្រាប់បែក ជាពិសេសនៅតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលកងរថក្រោះរបស់អ៊ីស្រាអែលកំពុងរុលចូលទៅមុខ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលជាង ១១,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារជាង ៤,៥០០ នាក់ និងស្ត្រី ៣,០២៧ នាក់ ចាប់តាំងពីជម្លោះថ្មីបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ក្រោយការវាយប្រហារឆ្លងព្រំដែនចូលអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជិត ១,៦០០ នាក់ ៕
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៧,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


