ព័ត៌មានអន្ដរជាតិ
ទីក្រុងកៀវ៖ រុស្ស៊ីនិងអ៊ុយក្រែន មិនអាចចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព បានទេ
រុស្ស៊ី និងអ៊ុយក្រែន ប្រហែលជាមិនអាចចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពផ្លូវការណាមួយ ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ននោះទេ។ នេះបើតាមសម្តីលោក Kirill Budanov ប្រធានផ្នែកចារកម្មយោធាអ៊ុយក្រែន។
ក្នុងបទវិចារណកថាដែលចេញផ្សាយកាលពីដើមសប្តាហ៍ លោកបានចង្អុលទៅប្រទេសរុស្ស៊ីនិងជប៉ុន ដែលមិនធ្លាប់ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពពេញលេញមួយសោះ ក្រោយសង្រ្គាមលោកលើកទីពីរ ដោយសារតែការទាមទាររបស់ទីក្រុងតូក្យូលើប្រជុំកោះ Kuril។
លោក Budanov បានសរសេរក្នុងបទវិចារណកថាសម្រាប់ទស្សនាវដ្តី NV ថា “មានករណីជាច្រើននៅក្នុងប្រវត្តិសាស្ត្រ ពេលដែលសង្រ្គាមចាស់រវាងរដ្ឋនានា មិនត្រូវបានបញ្ចប់ដោយស្របច្បាប់។ ឧទាហរណ៍ជាក់ស្តែងគឺរុស្ស៊ីនិងជប៉ុន, ពួកគេមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រោយឆ្នាំ១៩៤៥ទេ ដោយសារតែជម្លោះលើកោះភាគខាងជើង ដែលត្រូវបានគេស្គាល់ថាជាកោះ Kuril ក្នុងប្រទេសរុស្ស៊ី។ ឥឡូវបញ្ហាទឹកដីនេះ មានរយៈពេល៧០ឆ្នាំហើយ។ នេះជាមូលហេតុដែលសេណារីយ៉ូបែបនេះ ទំនងជាស្ថិតនៅក្នុងករណីរបស់យើង”។
ការអត្ថាធិប្បាយនេះកើតឡើង ចំពេលការវាយបករបស់ទីក្រុងកៀវ ដែលចាប់ផ្តើមកាលពីរដូវក្តៅ មិនទទួលបានជ័យជម្នះសំខាន់ណាមួយសោះ។
កងទ័ពអ៊ុយក្រែន បានតស៊ូដើម្បីទម្លុះខែលការពារដ៏រឹងមាំនិងឆ្លងកាត់ចម្ការមីនដ៏ក្រាស់ ប៉ុន្តែពួកគេត្រូវបាត់បង់រថក្រោះជាច្រើនដែលផ្គត់ផ្គង់ដោយអង្គការណាតូ និងរថពាសដែកផ្សេងទៀតនៅក្នុងប្រតិបត្តិការនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


