ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស ថា ការទម្លាក់គ្រាប់បែករបស់ អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា សម្លាប់តែជនស៊ីវិលប៉ុណ្ណោះ
មន្ត្រីជាន់ខ្ពស់របស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានថ្កោលទោសប្រទេសអ៊ីស្រាអែល ដោយអះអាងថា ជាង ៤០ ភាគរយនៃអ្នកស្លាប់ ដោយសារការវាយប្រហារពីសំណាក់យោធាអ៊ីស្រាអែល គឺជាជនស៊ីវិលមកពីភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ។
លោក Osama Hamdan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ក្នុងទីក្រុង Beirut ថា “ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលគឺសុទ្ធតែសម្លាប់ជនស៊ីវិល ទោះបីជាពួកគេបានប្រាប់ឲ្យជម្លៀសទៅភាគខាងត្បូងក៏ដោយ ក្រោមលេសស្វែងរកមជ្ឈមណ្ឌលបញ្ជា និងមូលដ្ឋាយោធារបស់ក្រុមហាម៉ាសក្រោមបរិវេណមន្ទីរពេទ្យ Al-Shifa” ។
ទោះយ៉ាងណា លោក Hamdan បានប្រាប់អ្នកសារព័ត៌មានថា គ្មានមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាស ឬចំណាប់ខ្មាំងត្រូវបានរកឃើញនៅមន្ទីរពេទ្យ Al-Shifa នោះទេ ហើយពួកគេកំពុងប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ដោយសារតែការបណ្ដេញអ្នកជំងឺ អ្នករងរបួស និងបុគ្គលិកពេទ្យចេញពីកន្លែងនោះ ។
លោកបានបន្ថែមថា កងកម្លាំងអ៊ីស្រាអែលបានប្រព្រឹត្តបទល្មើសផ្សេងៗនៃច្បាប់អន្តរជាតិ ដូចជាការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន ក៏ទទួលខុសត្រូវផងដែរ ដោយសារតែការគាំទ្រអ៊ីស្រាអែល ។
ទន្ទឹមនោះ មន្ត្រីរូបនេះក៏បានពណ៌នាអំពីវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាផងដែរ ដោយលើកឡើងថា មានតែ ១ ភាគ ១០ នៃបរិមាណអាហារត្រូវបានដល់ដៃពលរដ្ឋហ្គាហ្សា ។ លោកបានបន្ថែមថា អ៊ីស្រាអែលកំពុងបង្ខំជនស៊ីវិលចេញពីភាគខាងជើងតំបន់ហ្គាហ្សា ដោយសារតែការសម្លាប់រង្គាល ការអត់ឃ្លាន និងការវាយឆ្មក់ទៅលើមន្ទីរពេទ្យ ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១២,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,៣០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣០,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីស្រាអែល បើកការទម្លាក់គ្រាប់បែកលើសាលារៀននៅតំបន់ហ្គាហ្សាវិញម្ដង សម្លាប់ជន ស៊ីវិល ៨០ នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


