ព័ត៌មានអន្ដរជាតិ
ក្រុមប្រព័ន្ធផ្សព្វផ្សាយព្រួយបារម្ភអំពីសេរីភាពសារព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមការគ្រប់គ្រងរបស់យោធា
អង្គការប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលបានសម្តែងការព្រួយបារម្ភចំពោះអនាគតនៃសេរីភាពសារព័ត៌មាននៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការកាន់កាប់របស់យោធាដោយព្រមានថា ការរឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយអាចនឹងត្រូវបានកើតឡើង ។
លោក U Kyaw Myint សមាជិកក្រុមប្រឹក្សាព័ត៌មានមីយ៉ាន់ម៉ា (MPC) បាននិយាយថា សិទ្ធិសាធារណៈក្នុងការទទួលបានព័ត៌មានក៏ដូចជាអនាគតរបស់ស្ថាប័នព័ត៌មាននានានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រែក្លាយជាមិនប្រាកដប្រជា បន្ទាប់ពីកងកម្លាំង Tatmadaw ប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នកាលពីថ្ងៃទី ១ ខែកុម្ភៈ ។
បណ្តាញទូរទស្សន៍ឥតគិតថ្លៃជាច្រើនរួមមានប៉ុស្តិ៍ Mizzima, ប៉ុស្តិ៍ DVB, ប៉ុស្តិ៍ One News លែងមានការផ្សាយហើយ ខណៈយោធាក៏បានហាមប្រាមមិនឲ្យប៉ុស្តិ៍ទូរទស្សន៍ព័ត៌មានបរទេសដូចជា NHK, BBC និង CNN ធ្វើការផ្សាយផងដែរ ។

ទោះយ៉ាងណាក៏ដោយការចូលប្រើអ៊ីនធឺណិតត្រូវបានបើកដំណើរឡើងវិញនៅតំបន់ភាគច្រើននៃប្រទេស បន្ទាប់ពីការបិទរយៈពេលពីរថ្ងៃក៏ដូចជានៅរដ្ឋរ៉ាក់ឃីន ជាដើម ។
លោក U Kyaw Myint បាននិយាយថា “បន្ទាប់ពីសកម្មភាពរបស់កងកម្លាំង Tatmadaw យើងមិនអាចនិយាយបានទេ ប្រសិនបើក្រុមប្រឹក្សាត្រួតពិនិត្យការផ្សព្វផ្សាយនឹងត្រូវធ្វើកំណែទម្រង់ យើងនឹងប្រឆាំងទម្រង់ណាមួយនៃការកែទម្រង់ការត្រួតពិនិត្យការផ្សព្វផ្សាយនេះ” ។
លោកបន្ថែមថា វានឹងនាំឲ្យមានការបញ្ឈប់ការចុះផ្សាយកាសែតប្រចាំថ្ងៃនៅក្នុងប្រទេស ហើយអនាគតរបស់កាសែតគឺមិនទាន់ច្បាស់នៅឡើយទេនាពេលនេះ” ។

លោកបាននិយាយថា វិបត្តិនយោបាយបច្ចុប្បន្នអាចត្រូវបានគេចាត់ទុកថាជាការបញ្ច្រាសនៃការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាដែលកងកម្លាំង Tatmadaw ខ្លួនឯងបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០០៩ បន្ទាប់ពីកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយដែលផ្តើមដោយគណបក្សសាមគ្គីភាព និងការអភិវឌ្ឍយោធា ។
លោក U Kyaw Myint បាននិយាយថា “អនាគតរបស់ប្រទេសនេះពិតជាមិនប្រាកដប្រជាជាមួយនឹងដំណើរការប្រជាធិបតេយ្យទេ ។ ប៉ុន្តែលោកបានទទួលស្គាល់ថាវានៅតែលឿនពេកក្នុងការទស្សទាយពីអនាគតសេរីភាពសារព័ត៌មាននៅក្នុងប្រទេស” ។
ទន្ទឹមនឹងនេះដែរកាសែត Myanmar Times ក៏បានមើលឃើញផងដែរថា កាសែតដែលដំណើរការដោយរដ្ឋាភិបាលដូចជា The Mirror និង The Global New Light of Myanmar គ្រោងនឹងបញ្ឈប់ការបោះពុម្ពផ្សាយប្រឆាំងនឹងរដ្ឋាភិបាលយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Myanmar Times
ចុចអាន ៖ បាតុកម្មប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ា រាលដាលដល់នូវែលសេឡង់
ចុចអាន ៖ ទីបំផុត មេទ័ពមីយ៉ាន់ម៉ា ចេញមុខបញ្ជាក់ច្បាស់ៗជាលើកដំបូងបន្ទាប់ពីរដ្ឋប្រហារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


