Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ គ្រោងបង្កើតតំបន់យោធាពិសេស ដើម្បីធ្វើប្រតិបត្តិការ ករណីផ្ទុះសង្គ្រាមជាមួយ រុស្ស៊ី

បានផុស

នៅ

ប្រធានផ្នែកព័ស្តុភារអឺរ៉ុបរបស់អង្គការណាតូ បានជំរុញឲ្យប្រទេសនានានៅទ្វីបនេះ ត្រូវបង្កើតតំបន់ពិសេសមួយគឺ តំបន់ “យោធា Schengen” ដើម្បីអនុញ្ញាតឲ្យមានការចល័តកងទ័ព បរិក្ខារ និងគ្រាប់រំសេវឆាប់រហ័សក្នុងព្រឹត្តិការណ៍ផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។

កងទ័ពអាមេរិក (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯក Alexander Sollfrank បានប្រាប់ Reuters ក្នុងបទសម្ភាសដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែវិច្ឆិកាថា “យើងជិតអស់ពេលហើយ! បើ​ក្នុង​ពេលមាន​សន្តិភាពយើងមិនអាចធ្វើរឿងទាំងនេះបានទេ នោះយើង​នឹង​មិនអាចធ្វើវាបានឡើយ​ក្នុង​ករណី​មាន​វិបត្តិ​ឬ​សង្គ្រាម​”។

លោក Sollfrank គឺទទួលបន្ទុកនៅទីបញ្ជាការគាំទ្ររួមរបស់អង្គការណាតូ (JSEC) មានមូលដ្ឋានក្នុងទីក្រុង Ulm នៃប្រទេសអាល្លឺម៉ង់ ដែលសម្របសម្រួលចលនារបស់កងទ័ព និងសម្ភាររបស់ប្លុកនេះ នៅទូទាំងទ្វីបទាំងមូល។ លោកពន្យល់ថា ថ្វីបើ JSEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដើម្បីសម្រួលដល់ការត្រៀមរៀបចំធ្វើសង្រ្គាមដ៏មានសក្តានុពលជាមួយរុស្ស៊ីក៏ពិតមែន ប៉ុន្តែការងាររបស់ខ្លួននៅតែមានបញ្ហាដោយសារតែបទប្បញ្ញត្តិថ្នាក់ជាតិ។

ឧត្តមសេនីយ៍ឯក Alexander Sollfrank (រូបថត៖ hmzrinyi.hu)

លោកបន្ថែមថា ការបញ្ជូនគ្រាប់រំសេវឆ្លងកាត់ព្រំដែនអ៊ឺរ៉ុប ជារឿយៗតម្រូវឲ្យមានការអនុញ្ញាតជាពិសេស ខណៈការចល័តកងទ័ព ឬឧបករណ៍ធំៗ អាចទាមទារការជូនដំណឹងជាមុន។ ដូចនេះ លោកស្នើឲ្យបណ្តាប្រទេសអ៊ឺរ៉ុប គួរតែបង្កើតតំបន់ “យោធា Schengen” ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ណាតូ មាន​ទាហាន ១០០០០នាក់ ​ក្នុង​ក្រុម​សមរភូមិ​ចំនួន៨ ដែល​ឈរជើង​នៅ​ទូទាំង​អឺរ៉ុប​ខាងកើត។

អគ្គលេខាធិការ Jens Stoltenberg បានប្រកាសកាលពីឆ្នាំមុនថា លោកមានបំណងបន្ថែមកងទ័ពបម្រុងកម្រិតខ្ពស់ចំនួន ៣០០០០០នាក់ទៀត ដើម្បីទៅជួយពួកគេនាពេលអនាគត។ នៅក្រោមផែនការរបស់ Stoltenberg, កងទ័ពចំនួន ១០០០០០នាក់ នឹងអាចទៅដល់សមរភូមិក្នុងរយៈពេលមួយសប្តាហ៍ ខណៈអ្នកនៅសល់នឹងទៅដល់នៅមួយខែក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ណាតូ ព្រមានថា មហាអំណាចយោធាលោកខាងលិច ជិតអស់គ្រាប់ឲ្យអ៊ុយក្រែនហើយ ព្រោះប្រទេសខ្លះ ជួយឡើងអស់ពីខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម