ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ចោទក្រុមបះបោរដុតកម្ទេចរថយន្តដឹកទំនិញពី ចិន ចូលប្រទេស
ក្បួនរថយន្តដឹកទំនិញពីប្រទេសចិនចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានដុតកម្ទេច ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នេះគឺជាស្នាដៃវាយប្រហារដោយក្រុមបះបោរដែលកំពុងបង្កអសន្តិសុខក្នុងប្រទេស ស្របពេលដែលក្រុមចលនាតស៊ូមួយនេះក៏កំពុងប្រយុទ្ធជាមួយកងកម្លាំងយោធាផងដែរ ។
ទន្ទឹមនោះ ភ្លើងឆេះឡានដឹកទំនិញយ៉ាងសន្ធោសន្ធៅនៅទីក្រុង Muse ព្រំដែន មីយ៉ាន់ម៉ា-ចិន បានកើតមានឡើង នៅពេលដែលឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាបានជួបជាមួយមន្ត្រីកំពូលក្នុងរដ្ឋធានីមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីស្ថិរភាពនៅតាមព្រំដែន បន្ទាប់ពីមានសញ្ញាថ្មីៗនេះបង្ហាញថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរកំពុងស្ថិតក្នុងភាពតានតឹងដ៏កម្រ ។

រហូតមកដល់ពេលនេះ កងកម្លាំងយោធាបាននិងកំពុងតស៊ូក្នុងការប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធនៅទូទាំងប្រទេស ក្រោយរងការវាយលុកយ៉ាងខ្លាំងក្លានៅផ្នែកខ្លះនៃរដ្ឋ Shan ភាគខាងកើតពីសំណាក់សម្ព័ន្ធភាពនៃជនជាតិភាគតិចចំនួន ៣ ក្រុមដែលបានព្រួតដៃគ្នាជាមួយនឹងក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិតេយ្យ ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈកាលពីពេលថ្មីៗនេះ សមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់បណ្តោយព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ កាតា ជួយសម្រួលឲ្យមានការផ្អាកបាញ់នៅតំបន់ហ្គាហ្សាបាន ២ ថ្ងៃទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ