ព័ត៌មានអន្ដរជាតិ
កម្មករឥណ្ឌាទាំង៤១នាក់ ត្រូវបានសង្គ្រោះចេញពីផ្លូវក្រោមដី ក្រោយជាប់១៧ថ្ងៃ
នៅទីបំផុត ក្រុមអ្នកជួយសង្គ្រោះបាននាំមនុស្សទាំង៤១នាក់ ចេញពីផ្លូវក្រោមដីនៃតំបន់ភ្នំហិមាល័យដែលបាក់ហើយ ក្រោយជាប់នៅទីនោះអស់រយៈពេល១៧ថ្ងៃ។

កម្មករដែលសង្គ្រោះ ត្រូវបានស្វាគមន៍ និងចាត់ទុកជាវីរបុរស បន្ទាប់ពីនាំចេញតាមបំពង់ដែកប្រវែង៥៧ម៉ែត្រ ដែលគេចុះចូល ជាមួយហ្វ្រង់ការ បំពាក់ដោយកង់ពិសេស។

នាយករដ្ឋមន្រ្តីរដ្ឋ Uttarakhand លោក Pushkar Singh Dhami បញ្ជាក់ថា សុខភាពរបស់កម្មករគឺមិនមានបញ្ហាអ្វីទេ ដោយមានក្រុមគ្រូពេទ្យនៅនឹងកន្លែង បានវាយតម្លៃពួកគេភ្លាមៗ ក្រោយការជួយសង្គ្រោះ។

អ្នកទាំងនោះ បានជាប់នៅផ្លូវរូងភ្នំដែលកំពុងសាងសង់ក្នុងរដ្ឋ Uttarakhand ខណៈកំពុងធ្វើការកាលពីថ្ងៃទី១២ខែវិច្ឆិកា។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្រ្តី Narendra Modi បានប្រាប់កម្មករនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាពក្លាហាន និងការអត់ធ្មត់របស់ពួកគេ កំពុងបំផុសគំនិតមនុស្សរាល់គ្នា”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឥណ្ឌា ចំណេញលុយរាប់ពាន់លានដុល្លារពីការទិញប្រេងរបស់ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


