ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បញ្ចេញវីដេអូនិងរូបភាព បង្ហាញពីការត្រៀមលក្ខណៈ បូមទឹកពន្លិចរូងក្រោមដីរបស់ក្រុមហាម៉ាស
រូបភាព និងវីដេអូឃ្លីបកាលពីថ្ងៃព្រហស្បតិ៍ ទី៧ខែធ្នូ បានបង្ហាញពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងរៀបចំម៉ាស៊ីនដើម្បីបូមទឹកពន្លិចរូងក្រោមដីរបស់ក្រុមហាម៉ាស នៅក្រោមតំបន់ហ្គាហ្សាស្ទ្រីប ។

អ៊ីស្រាអែល បានបញ្ចប់ការដំឡើងទុយយោទឹកចំនួន ៥ នៅចម្ងាយ ១.៦ គីឡូម៉ែត្រភាគខាងជើងនៃជំរំជនភៀសខ្លួន Al-Shati ដែលទុយយោទាំងនោះ អាចបញ្ចេញទឹករាប់ពាន់ម៉ែត្រគូបក្នុងមួយម៉ោង ហើយអាចពន្លិចបណ្តាញផ្លូវរូងក្រោមដីប្រវែង ៤៨២ គីឡូម៉ែត្រក្នុងរយៈពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ។
ការដាក់ចេញផែនការរបស់អ៊ីស្រាអែល គឺដើម្បីបណ្តេញក្រុមហាម៉ាសចេញពីផ្លូវរូងក្រោមដី និងបង្ខំឲ្យពួកគេធ្វើអ្វីលែងកើត ដោយសារតែប្រព័ន្ធគ្រប់គ្រងរបស់ពួកគេ ត្រូវទឹកពីសមុទ្រមេឌីទែរ៉ាណេជន់លិច ។

ជាក់ស្ដែង ឥឡូវនេះ រូបភាព និងវីដេអូដែលចេញផ្សាយដោយ IDF បានបង្ហាញពីទាហានអ៊ីស្រាអែលច្រើននាក់ កំពុងរៀបចំទុយយោពណ៌ខ្មៅលើខ្សាច់នៃតំបន់ហ្គាហ្សា ខណៈវីដេអូនោះក៏បង្ហាញពីទាហាន IDF កំពុងធ្វើការជាមួយទុយយោ នៅក្រោមដីផងដែរ ។
ក្រុមមន្ត្រីអាមេរិកបានប្រាប់កាសែត Wall Street Journal ថា យុទ្ធសាស្ត្រនេះ នឹងអាចឲ្យអ៊ីស្រាអែល បំផ្លាញផ្លូវរូងក្រោមដី ហើយសម្លាប់សកម្មប្រយុទ្ធហាម៉ាស ដែលលាក់ខ្លួនក្នុងនោះបាន ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនច្បាស់ថាតើ អ៊ីស្រាអែលនឹងពិចារណាប្រើប្រាស់ម៉ាស៊ីនបូមទឹកនេះ មុនពេលចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងឬក៏យ៉ាងណា ព្រោះបើអ៊ីស្រាអែលសម្រេចបូមទឹកពន្លិចមែននោះមានន័យថា ចំណាប់ខ្មាំងដែលអាចឃុំឃាំងនៅទីនោះ ក៏នឹងត្រូវស្លាប់ដែរ ។

គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ទៀតផង។
ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ លំនៅដ្ឋាន និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលជិត ១៦,២០០ នាក់ស្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើននេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤៣,៦០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កាសែត WSJ ៖ អ៊ីស្រាអែល ដំឡើងម៉ាស៊ីនខ្នាតយក្សត្រៀមបូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


