ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ព្រមានថា សង្គ្រាមជាមួយក្រុមហាម៉ាស នឹងចាយពេលរាប់ខែទៀត
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូថា សង្គ្រាមរបស់ប្រទេសនេះប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា អាចអូសបន្លាយពេលច្រើនខែទៀត ទោះសហរដ្ឋអាមេរិកជំរុញឲ្យខ្លួន កាត់បន្ថយប្រតិបត្តិការយោធា ដោយសារមានជនស៊ីវិលស្លាប់ច្រើនឡើងៗ ក៏ដោយ។

ប៉ុន្មានថ្ងៃមកនេះ រដ្ឋបាលលោក បៃដិន បានដាក់សម្ពាធដល់រដ្ឋាភិបាលអ៊ីស្រាអែល ឲ្យបន្ថយដៃក្នុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា ចំពេលសង្រ្គាមបានឈានចូលដល់ខែទី៣ ហើយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល។
តាមសេចក្តីរាយការណ៍របស់ Associated Press, លោក Gallant បានគូសបញ្ជាក់ថា “សង្គ្រាមនឹងចាយពេលរាប់ខែទៀត ប៉ុន្តែយើងនឹងឈ្នះ ហើយយើងនឹងកម្ទេចពួកគេ”។
ការព្រមាននេះកើតឡើង ខណៈការគាំទ្ររបស់រដ្ឋបាលលោក បៃដិន ចំពោះអ៊ីស្រាអែល បានថយចុះបន្តិចម្តងៗ ទាំងដែលជម្លោះនៅតែបន្ត ហើយអ៊ីស្រាអែល កំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងសម្រាប់បទឈប់បាញ់។

កាលពីថ្ងៃអង្គារ អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ដើម្បីជួយជនស៊ីវិលនៅហ្គាហ្សា ហើយក្នុងនោះមានប្រទេសតែ៨ប៉ុណ្ណោះដែលចូលរួមជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ក្នុងការបោះឆ្នោតប្រឆាំង។
អ៊ីស្រាអែលក៏កំពុងរងសម្ពាធកាន់តែខ្លាំងឡើងផងដែរ ចំពោះផែនការក្រោយសង្គ្រាម ខណៈរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងមិនគាំទ្ររដ្ឋាភិបាលរបស់អាជ្ញាធរប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាដាច់ខាត។
យោងតាមអង្គការសហប្រជាជាតិ, សង្គ្រាមនេះ បានបណ្តាលឲ្យតំបន់ហ្គាហ្សាភាគខាងជើង ត្រូវខ្ទេចខ្ទី និងជម្លៀសប្រជាជនជិត៨០%ចេញពីផ្ទះរបស់ពួកគេ។ ចំណែកក្រសួងសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាង ១៨៤០០នាក់បានស្លាប់ក្នុងសង្គ្រាមនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hill
ចុចអាន៖ មេដឹកនាំក្រុមហាម៉ាស ដាក់លក្ខខណ្ឌ សម្រាប់ការចរចាសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


