ព័ត៌មានអន្ដរជាតិ
ទើបចូលណាតូ, ហ្វាំងឡង់ ស្រាប់តែបញ្ជូនទាហានបន្ថែមទៅព្រំដែនជាប់ រុស្ស៊ី
ទើបចូលអង្គការណាតូបានប៉ុន្មានខែប៉ុណ្ណោះ ប្រទេសហ្វាំងឡង់ បានដាក់ពង្រាយទាហានបន្ថែម ដើម្បីជួយពង្រឹងសន្តិសុខនៅច្រក Vartius ស្ថិតលើព្រំដែនប្រវែង១៣៤០គីឡូម៉ែត្ររបស់ខ្លួន ជាប់ជាមួយប្រទេសរុស្ស៊ី។
Varius គឺជាច្រកព្រំដែនមួយ ក្នុងចំណោមច្រកទាំងបួន ដែលនៅតែបើកចំហ បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុង ហែលស៊ិនគី ដើម្បីបិទច្រកចូលភាគខាងត្បូង ចំពេលមានការចោទប្រកាន់ថា រុស្ស៊ីកំពុងរុញជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោនពីប្រទេសទីបី ទៅកាន់ព្រំដែនហ្វាំងឡង់។
ឆ្មាំព្រំដែនបាននិយាយនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យទី១៩ខែវិច្ឆិកាថា “នៅស្ថានីយ៍ព្រំដែន Vartius ក្នុងតំបន់ Kuhmo, របាំងបណ្តោះអាសន្ន កំពុងត្រូវបានសាងសង់។ កងកម្លាំងការពារជាតិ កំពុងគាំទ្រឆ្មាំព្រំដែន ក្នុងការងារសាងសង់នេះ”។
កាលពីថ្ងៃសៅរ៍ ប្រទេសហ្វាំងឡង់បានបិទច្រកចូល Vaalimaa, Nuijamaa, Imatra និង Niirala នៅភាគអាគ្នេយ៍ ដោយលើកឡើងពីតម្រូវការដើម្បីទប់ស្កាត់លំហូរអ្នកស្វែងរកសិទ្ធិជ្រកកោន បន្ទាប់ពីអាជ្ញាធរ បានរាយការណ៍ពីកំណើននៃការឆ្លងដែនខុសច្បាប់ រួមទាំងជនចំណាកស្រុកមកពីប្រទេសស៊ីរី យេម៉ែន និងអ៊ីរ៉ាក់ផងដែរ។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Hakkanen បានហៅការបិទនេះថាជា “សារច្បាស់ៗ ផ្ញើទៅរុស្ស៊ី ដែលកំពុងប្រើប្រាស់ជនចំណាកស្រុក ដើម្បីជំរុញវិបត្តិជនចំណាកស្រុកនៅអឺរ៉ុបឲ្យកាន់តែអាក្រក់ និងបង្កអស្ថិរភាពដល់ការរួបរួមគ្នា។
ដូចប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃទៀតដែរ, ហ្វាំងឡង់ បានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញជម្លោះដែលកំពុងបន្តជាមួយអ៊ុយក្រែន។ ហ្វាំងឡង់ក៏បានដកឋានៈមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ហើយបានចូលរួមជាសមាជិកណាតូក្នុងខែមេសា ឆ្នាំ២០២៣ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថា សមាជិកភាពណាតូរបស់ ហ្វាំងឡង់ នឹងធ្វើឲ្យអឺរ៉ុបកាន់តែវឹកវរ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


