ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលសង្ស័យប្រជាជនខ្លួនលួចលក់មីស៊ីលទៅប្រទេសក្រៅដោយខុសច្បាប់
ទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានសាកសួរជនជាតិអ៊ីស្រាអែលជាង ២០ នាក់ជុំវិញការសង្ស័យថា ពួកគេបានបង្កើត ផលិត និងលក់អាវុធទៅប្រទេសក្រៅដោយខុសច្បាប់ ។
ទីភ្នាក់ងារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យរួមទាំងអតីតយុទ្ធជននៃឧស្សាហកម្មសន្តិសុខបានចូលរួមក្នុងការលួចលក់មីស៊ីលដោយខុសច្បាប់ទៅប្រទេសអាស៊ីមួយដោយមិនបានប្រាប់ឈ្មោះប្រទេសណាមួយឡើយ ។
ការស៊ើបអង្កេតក៏បានរកឃើញផងដែរថា ជនសង្ស័យបានទទួលបញ្ជាប្រតិបត្តិការពីប្រជាជនដែលជាប់នឹងប្រទេសក្រៅ ហើយជាថ្នូរពួកគេនឹងទទួលបានប្រាក់ និងអត្ថប្រយោជន៍ផ្សេងទៀត ។
ដោយដកស្រង់សំដីរបស់ ISA កាសែត Times of Israel បានរាយការណ៍ថា “បញ្ហានេះបញ្ជាក់ពីការខូចខាតដែលអាចកើតមានដល់សន្តិសុខរបស់រដ្ឋក្នុងប្រតិបត្តិការខុសច្បាប់ដែលធ្វើឡើងដោយពលរដ្ឋអ៊ីស្រាអែលដែលមានធាតុបរទេស រួមទាំងការព្រួយបារម្ភថា បច្ចេកវិទ្យាបែបនេះអាចឈានដល់បណ្តាប្រទេសដែលជាសត្រូវជាមួយនឹងអ៊ីស្រាអែល” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ីស្រាអែលពេញចិត្តការលក់យន្តហោះ F-35 របស់អាមេរិកទៅឲ្យអារ៉ាប់រួម
ចុចអាន ៖ ប្រជាជនអ៊ីស្រាអែល ២៤០ នាក់តេស្តវិជ្ជមានកូវីដភ្លាមៗ ក្រោយចាក់វ៉ាក់សាំង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស