ព័ត៌មានអន្ដរជាតិ
បំណុលរដ្ឋាភិបាលអាមេរិកឡើងខ្ពស់ដល់ចំណុចមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត
បំណុលរដ្ឋាភិបាលអាមេរិកបានកើនដល់ចំណុចគួរកត់សម្គាល់គឺមានប្រមាណ ៣៤ លានលានដុលា្លរក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលចំនួននេះគឺច្រើនគុណនឹងពីរ បើធៀបនឹងប្រទេសកូនបំណុលធំជាងគេលើលោកលំដាប់ទីពីរគឺប្រទេសចិន។

រតនាគារសហរដ្ឋអាមេរិក បានបញ្ចេញនូវទិន្នន័យបំណុលកាលពីថ្ងៃអង្គារម្សិលមិញ ដែលបំណុលថ្មីរបស់ខ្លួនកើនដល់ ៣៤ លានលានដុល្លារអាមេរិក ពោលគឺកើនឡើងបន្ថែមជិត ១.៥ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២៩ ខែធ្នូ នៃឆ្នាំ២០២៣កន្លងទៅ ខណៈកម្ចីក៏នៅកើតមានបន្ថែមផងដែរ ដោយកើនដល់ ៩០ ពាន់លានដុល្លារនៅថ្ងៃដដែលនោះ ។
យោងតាមប្រភពមូលនិធិសារពើពន្ធឯករាជ្យអព្យាក្រឹត្យអាមេរិកមួយឈ្មោះ Peter G. Peterson Foundation បានចង្អុលបង្ហាញថា បំណុលសាធារណៈរបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីងតោន បើគិតជាទឹកប្រាក់គឺស្មើនឹង បុរស ស្រ្តី និងកុមារម្នាក់ៗនៅអាមេរិក មានបំណុលជាង ១០២,០០០ ដុល្លារអាមេរិក ឬប្រហែលនឹង ២៦ ម៉ឺនដុល្លារក្នុងមួយគ្រួសារ ខណៈបំណុលសហរដ្ឋអាមេរិកថ្មីនេះ គឺស្មើនឹងទំហំសេដ្ឋកិច្ចនៃប្រទេសចិន អាល្លឺម៉ង់ ជប៉ុន ឥណ្ឌា និងចក្រភពអង់គ្លេសបូកបញ្ចូលគ្នាទៅទៀត ។

“ពួកយើងកំពុងចាប់ផ្តើមឆ្នាំថ្មី ប៉ុន្តែបំណុលជាតិរបស់យើងនៅតែស្ថិតលើទិសដៅងាយរងគ្រោះ និងគ្មានភាពប្រាកដប្រជា។ បន្ថែមពីខ្ទង់បំណុលវាល់លានពីមួយឆ្នាំទៅមួយឆ្នាំ នេះក៏ជាសញ្ញាអាសន្នមួយដល់អ្នកធ្វើនយោបាយរបស់យើងដែលត្រូវគិតអំពីអនាគតប្រជាជាតិមួយនេះ”។ នេះបើតាមសម្តីលោក Michael Peterson ប្រធានប្រតិបត្តិនៃមូលនិធិខាងលើបានលើកឡើង ។
គួររំឭកដែរថា យោងតាមប្រភពមូលនិធិរូបិយវត្ថុអន្តរជាតិ IMF, បើប្រៀបធៀបទៅ គឺប្រទេសចិនមានបំណុលប្រមាណ១៤ លានលានដុល្លារអាមេរិក គិតត្រឹមឆ្នាំមុន ហើយបើធៀបនឹងបំណុលអាមេរិកគឺស្មើនឹង ទំហំទឹកប្រាក់នៃប្រទេសបំណុល ៥ ធំៗបូកបញ្ចូលគ្នា គឺចិន ជប៉ុន ចក្រភពអង់គ្លេស បារាំង និងអ៊ីតាលី ៕
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ RT
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


