ព័ត៌មានអន្ដរជាតិ
អ្នកដំណើរ ទម្លាយវីដេអូ ថតក្នុងយន្តហោះជប៉ុនពេលកំពុងឆេះ
អ្នកដំណើរម្នាក់បានបញ្ចេញវីដេអូដែលថតអំឡុងពេលភ្លើងឆេះក្នុងយន្តហោះរបស់ក្រុមហ៊ុន Japan Airlines ប្រភេទ Airbus A350 បន្ទាប់ពីបុកជាមួយយន្តហោះឆ្មាំសមុទ្រ។

ក្នុងវីដេអូនោះ គេឃើញមានផ្សែងហ៊ុយទ្រុប និងឮសំឡេងមនុស្សស្រែកទៀតផង។
អ្នកដំណើរឈ្មោះ Anton Deibe បានប្រាប់អ្នកកាសែតថា “ក្នុងយន្តហោះប្រៀបបានឋាននរក មានភាពចលាចល មនុស្សម្នារត់ប្រសាចដោយក្តីរន្ធត់”។

សូមបញ្ជាក់ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃអង្គារទី២ខែមករា នៅឯអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកដំណើរសរុប៣៦៧នាក់ និងសមាជិកអាកាសយានិក១២នាក់នៅលើយន្តហោះ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពតាមរយៈច្រកសង្គ្រោះបន្ទាន់ ប៉ុន្តែមនុស្ស ៥នាក់ក្នុងចំណោម ៦នាក់ នៅលើយន្តហោះឆ្មាំសមុទ្រត្រូវបាត់បង់ជីវិត។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រី Fumio Kishida និយាយថា វាជារឿងអកុសលណាស់ ដែលសមាជិកឆ្មាំឆ្នេរសមុទ្រទាំង៥នាក់ បាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះ។
សមាជិកទាំង៥នាក់ដែលស្លាប់រួមមាន Nobuyuki Tahara អាយុ ៤១ ឆ្នាំ, Yoshiki Ishida អាយុ ២៧ឆ្នាំ, Wataru Tatewaki អាយុ ៣៩ ឆ្នាំ, Makoto Uno អាយុ ៤៧ ឆ្នាំ និង Shigeaki Kato អាយុ ៥៦ ឆ្នាំ។

សូមបញ្ជាក់ ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលនៃការធ្វើដំណើរដ៏មមាញឹកបំផុតប្រចាំឆ្នាំ ដោយជនជាតិជប៉ុនរាប់លាននាក់បានធ្វើដំណើរទៅ-មក ពីស្រុកកំណើតរបស់ពួកគេក្នុងថ្ងៃឈប់សម្រាកឆ្នាំថ្មី។
Haneda គឺជាព្រលានយន្តហោះមមាញឹកបំផុតរបស់ប្រទេសជប៉ុន ដែលបម្រើអ្នកដំណើរជិត ៩០ លាននាក់ក្នុងឆ្នាំ ២០១៩ មុនពេលផ្ទុះជំងឺកូវីដ១៩។ វាជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines, All Nippon Airways និងក្រុមហ៊ុនអាកាសចរណ៍តូចៗជាច្រើនទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចូលឆ្នាំ២០២៤បានប៉ុន្មានថ្ងៃ ជប៉ុន រងទុក្ខផ្ទួន ស្លាប់មនុស្ស ៦០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


