ព័ត៌មានអន្ដរជាតិ
អ្នកនាំពាក្យក្រសួងកិច្ចការបរទេសឥណ្ឌា បដិសេធរឿងនាំអាវុធទៅកាន់អ៊ុយក្រែន
ស្របពេលដែលកាលពីពេលថ្មីៗនេះ បណ្ដាញសង្គម ការពារជាតិគាំទ្រអ៊ុយក្រែនបានផ្សាយថា “កាំភ្លើងធំដែលផលិតដោយឥណ្ឌាត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែនក្នុងជម្លោះដែលកំពុងបន្តប្រឆាំងនឹងរុស្ស៊ី” ស្រាប់តែក្រសួងកិច្ចការបរទេសឥណ្ឌា (MEA) បានបកស្រាយដើម្បីកុំឱ្យមានការយល់ច្រឡំថា ទីក្រុងញូវដែលី មិនបាននាំចេញគ្រាប់កាំភ្លើងធំណាមួយទៅកាន់ ទីក្រុងគៀវទេ ខណៈដែលខ្លួនក៏បានប្រតិកម្មទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយខាងលើនេះដែរ ។

លោក Randhir Jaiswal អ្នកនាំពាក្យក្រសួងកិច្ចការបរទេសឥណ្ឌា (MEA) បាននិយាយទៅកាន់អ្នកកាសែតយ៉ាងដូចច្នេះថា “យើងបានឃើញរបាយការណ៍ដែលចុះផ្សាយថា កាំភ្លើងធំដែលផលិតនៅឥណ្ឌា កំពុងត្រូវបានប្រើប្រាស់ដោយទាហ៊ានអ៊ុយក្រែនក្នុងសង្គ្រាម អ៊ុយក្រែន-រុស្ស៊ី ប៉ុន្តែយើងហ៊ានអះអាងថា យើងមិនដែលបានបញ្ជូនវាទៅអ៊ុយក្រែនឡើយ” ។ ជុំវិញទៅនឹងរឿងនេះដែរអ្នកជំនាញកិច្ចការយុទ្ធសាស្ត្ររបស់ឥណ្ឌាបានសម្តែងការព្រួយបារម្ភថា លោកខាងលិចកំពុងព្យាយាមបង្អាក់ទំនាក់ទំនងឥណ្ឌា-រុស្ស៊ី ដែលកំពុងកើនឡើង តាមរយ:ការផ្សាយព័ត៌មានបំភាន់ ។

យ៉ាងណាមិញ តាមសេចក្តីរាយការណ៍ គេក៏ឃើញសំបកគ្រាប់របស់ទាហ៊ានអ៊ុយក្រែន ពិតជាមានស្លាកសញ្ញារោងចក្រ Nalanda Ordnance ក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា ប្រាកដមែន។ ប៉ុន្តែភ័ស្ដុតាងនេះ គេប៉ាន់ស្មានថា គ្រាប់កាំភ្លើងធំអាចត្រូវបានគេដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនពីបណ្តាប្រទេសសហភាពអឺរ៉ុប (EU) ដូចជាប៉ូឡូញ ឬស្លូវេនី បន្ទាប់ពីបានទិញពីប្រទេសឥណ្ឌា។
សូមបញ្ជាក់ថា របាយការណ៍ដែលឥណ្ឌាអះអាងថា ជារបាយការណ៍បំភាន់ខាងលើនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌា (EAM) លោក S Jaishankar បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃរបស់គាត់ ទៅកាន់ទីក្រុងម៉ូស្គូកាលពីខែមុន៕
ប្រែសម្រួលដោយ÷ កុសល
ប្រភព÷ sputniknews
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


