ព័ត៌មានអន្ដរជាតិ
ប្រធានរៀបចំកីឡាអូឡាំពិកទីក្រុងតូក្យូលាលែងពីតំណែង
នៅថ្ងៃសុក្រនេះប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ លោក Mori Yoshiro បានចុះចេញពីតំណែង បន្ទាប់ពីការនិយាយពាក់ព័ន្ធផ្លូវភេទលើស្ត្រី ។
អតីតនាយករដ្ឋមន្រ្តីលោក Mori បាននិយាយកាលពីថ្ងៃទី ៣ ខែកុម្ភៈ ថា ស្រីៗដែលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគឺចូលចិត្តនិយាយច្រើនពេក ។ ក្រោយមកគាត់បានសុំទោស និងលុបចោលការនិយាយនេះ ។

ទោះយ៉ាងណាការនិយាយបែបនេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងដែលបណ្តាលឲ្យអ្នកស្ម័គ្រចិត្តរាប់រយនាក់បានឈប់ចូលរួមប្រកួតកីឡាអូឡាំពិកនៅតូក្យូ ។
កាលពីថ្ងៃព្រហស្បតិ៍លោក Mori បានប្រាប់ទៅភាគីពាក់ព័ន្ធអំពីចេតនាចុះចេញពីតំណែងជាប្រធានគណៈកម្មាធិការ ។ តាមសេចក្តីរាយការណ៍បាននិយាយថា គាត់ចង់ទទួលខុសត្រូវចំពោះការនិយាយរបស់គាត់ ។

លោក Mori ដែលបច្ចុប្បន្នមានអាយុ ៨៣ ឆ្នាំបានឈ្នះអាសនៈមួយនៅក្នុងសភាជាន់ទាបដែលគេហៅថា សភា Diet នៅឆ្នាំ ១៩៦៩ នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ហើយវាជាការឈ្នះឆ្នោតលើកដំបូងក្នុងចំណោម ១៤ លើកជាប់គ្នា ។ បន្ទាប់ពីបានបម្រើការនៅក្នុងតំណែងសំខាន់ៗរបស់រដ្ឋាភិបាល និងគណបក្ស លោកបានធ្វើជានាយករដ្ឋមន្រ្តីប្រហែលមួយឆ្នាំគិតចាប់ពីខែមេសា ឆ្នាំ ២០០០ ។

គាត់បានចូលនិវត្តន៍ពីនយោបាយក្នុងឆ្នាំ ២០១២ ហើយបានកាន់តំណែងជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិក និងប៉ារ៉ាឡាំពិកនៅពីរឆ្នាំក្រោយមក ហើយគាត់ជាបុគ្គលសំខាន់បានដឹកនាំការខិតខំដើម្បីរៀបចំព្រឹត្តិការណ៍មួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជប៉ុនរកឃើញវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីលើមនុស្សដែលគ្មានប្រវត្តិធ្វើដំណើរទៅអង់គ្លេស
ចុចអាន ៖ ព្រិលធ្លាក់ខ្លាំងនៅជប៉ុនសម្លាប់មនុស្ស ៨ នាក់ បង្កគ្រោះថ្នាក់រាប់រយនាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


