Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រីភាគច្រើននៅជប៉ុនអន់ចិត្ត ប្ដីមិនសូវជួយធ្វើការងារផ្ទះ

បានផុស

នៅ

ស្ត្រីភាគច្រើននៅប្រទេសជប៉ុនបានត្អូញត្អែ មិនពេញចិត្តជាមួយប្ដីរបស់ពួកគេ ដែលមិនសូវជួយការងារផ្ទះឱ្យបានច្រើន ខណ:ដែលពួកគេក៏មានការងារខាងក្រៅធ្វើដូចជាមនុស្សប្រុសដែរ ។

យោងតាមស្ថិតិពីវិទ្យាស្ថានស្រាវជ្រាវឯកជន Shufu Job Shoken, SCMP បានរាយការណ៍ថា ៥៥.៥% នៃប្រពន្ធនៅក្នុងប្រទេសជប៉ុនមិនពេញចិត្តនឹងចំនួនការងារផ្ទះដែលប្តីរបស់ពួកគេធ្វើ ពួកគេនិយាយថា វាតិចតួចណាស់ បើធៀបនឹងការងារផ្ទះដែលប្រពន្ធធ្វើនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមស្ត្រីមានប្ដីចំនួន ៥១០ នាក់ មានត្រឹមតែ ១៦.៧% ប៉ុណ្ណោះដែលបាននិយាយថា ពួកគេគ្រាប់គ្រាន់ហើយសម្រាប់សកម្មភាពជួយការងារផ្ទះបន្តិចបន្តួចពីសំណាក់បុរសជាប្ដី ។ ហើយមាន ២៨% បាននិយាយថា ប្ដីជួយការងារផ្ទះតិចយ៉ាងណាក៏ដោយ ក៏មិនអីដែរ ។

ក្នុងចំណោមស្ត្រីទាំងនោះ អ្នកស្រី Fumiyo Hayashi អាយុ ៥១ ឆ្នាំបាននិយាយថា ប្ដីរបស់អ្នកស្រីមិនជួយចម្អិនម្ហូប មិនជួយលាងចាន និងសម្អាតផ្ទះឡើយ ការងារដែលប្ដីគាត់ជួយគឺគ្រាន់តែប្រមូលសំរាមទៅចោលប៉ុណ្ណោះ ព្រោះណាមួយសំរាមងាយស្រួលយកចេញក្រៅផង ។

អ្នកស្រីបានបន្តថា ប្ដីរបស់គាត់រវល់ពេញមួយថ្ងៃធ្វើការងារនៅក្រុមហ៊ុនផលិតរថយន្តធំមួយ ប៉ុន្តែសម្រាប់ខ្លួនអ្នកស្រីក៏មានការងារធ្វើខាក្រៅដែរ រហូតដល់ទៅ២កន្លែងឯនោះ ហើយលើសពីនេះពេលត្រឡប់មកផ្ទះវិញត្រូវធ្វើការងារផ្ទះថែមទៀត ។ ប៉ុន្តែសម្រាប់ភាពវិជ្ជមានរបស់ប្ដីប្រពន្ធអ្នកស្រី គឺមិនដែលឈ្លោះគ្នាឡើយ ម្យ៉ាងទៀតរាល់ពេលដែលអ្នកស្រីត្អូញត្អែថាហត់ គឺប្ដីអ្នកស្រីតែងតែនាំទៅទទួលទានអាហារខាងក្រៅ ធ្វើបែបនេះគឺចង់ឱ្យប្រពន្ធឆាប់បានសម្រាក ។

ទន្ទឹមគ្នានេះ ស្ត្រីខ្លះនិយាយថា ពេលខ្លះការងារនៅក្នុងផ្ទះដែលប្ដីជួយនោះមើលទៅហាក់ដូចជា គ្រាន់តែធ្វើឱ្យរួចពីដៃ មិនយកចិត្តទុកដាក់ មិនឱ្យតម្លៃការងារផ្ទះឡើយ ហើយអ្វីដែលនាងលើកឡើងគ្រាន់តែចង់ឱ្យមានវិសមភាពយែនឌ័រប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

ប្រភព÷ Zing

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម