Connect with us

ព័ត៌មានអន្ដរជាតិ

កើតចេញពីកូនប្រុសក្នុងគ្រួសារក្រីក្រ ទីបំផុតលោក Lai Ching-te ក្លាយជាមេដឹកនាំកំពូល កោះតៃវ៉ាន់

បានផុស

នៅ

កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា លោក Lai Ching-te ជាអនុប្រធានាធិបតីនៃគណបក្សកាន់អំណាច (គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP)) បានឈ្នះការបោះឆ្នោតសកលយ៉ាងត្រជះត្រចង់ និងត្រៀមខ្លួនឡើងកាន់តំណែងជាប្រធានសធិបតីថ្មី នៅតៃវ៉ាន់ បន្ទាប់ពីលោកស្រី Tsai Ing-wen ។

តើប្រធានាធិបតីថ្មីតៃវ៉ាន់រូបនេះ ជានរណា?

លោក Lai Ching-te និងភរិយា លោកស្រី Wu Mei-ju

លោក Lai Ching-te មានទីកំណើតនៅស្រុក Wanli ដែលពីមុនវាជាតំបន់ជនបទ មានប្រជាជនក្រីក្ររស់នៅច្រើន ហើយប្រជាពលរដ្ឋក្រីក្រទាំងនោះភាគច្រើនមានការងារជាកម្មកររ៉ែធ្យូងថ្ម ខណៈដែលគ្រួសាររបស់ Lai Ching-te ក៏ស្ថិតនៅក្នុងចំណោមគ្រួសារក្រីក្រផងដែរ ដោយឪពុករបស់លោកជាកម្មកររ៉ែជីកធ្យូងថ្ម ហើយបានស្លាប់តាំងពី Lai នៅតូចម្ល៉េះ ។ លោក Lai ធ្លាប់បាននិយាយថា គាត់ពុំបានស្គាល់មុខឪពុករបស់ខ្លួនឡើយព្រោះតែពេលនោះគាត់នៅមិនទាន់ដឹងក្ដី ហើយក្រោយពេលឪពុកលាចាកលោកទៅ អ្វីដែលបន្សល់ទុក គឺជាភាពក្រីក្របំផុត និងមានម្ដាយជាស្ត្រីមេម៉ាយខិតខំធ្វើការងារយ៉ាងលំបាក ដើម្បីចិញ្ចឹមកូនចំនួន ៥នាក់ក្នុងបន្ទុក ។
នៅក្នុងកម្មវិធីមួយកាលពីឆ្នាំ ២០២៣ Lai បាននិយាយបែបនេះថា “ធំដឹងក្ដីឡើងក្នុងគ្រួសារបែបនេះ (ក្រីក្រ) យើងនឹងកាន់តែចាស់ទុំ មានឆន្ទៈកាន់តែខ្ពស់ និងមានភាពក្លាហានជាងមុនដើម្បីជម្នះការលំបាក” ។

ដោយសារមានមហិច្ឆិតា ចង់ក្លាយជាវេជ្ជបណ្ឌិតម្នាក់ លោក Lai បានជម្នះឧបសគ្គនៃការលំបាក និងទទួលការសិក្សានៅ ទីក្រុងតៃប៉ិ បន្ទាប់មកបានបន្តការសិក្សានៅ សកលវិទ្យាល័យ National Cheng Kung ក្នុងទីក្រុង Tainan និង សកលវិទ្យាល័យ National Taiwan ក្នុងទីក្រុងតៃប៉ិ ហើយសកលវិទ្យាល័យមួយនេះ លោកបានចាប់យកជំនាញផ្នែកស្តារនីតិសម្បទា​។ បន្ទាប់មកបុរសដែលមិនចេះបញ្ចប់មហិច្ឆិតារូបនេះ បានបន្តការសិក្សា ថ្នាក់អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ នៅសកលវិទ្យាល័យ Harvard School of Public Health សហរដ្ឋអាមេរិក ហើយទីបំផុតលោកក៏បានក្លាយជាវេជ្ជបណ្ឌិតផ្នែកឆ្អឹងខ្នង នៅមន្ទីរពេទ្យ សាកលវិទ្យាល័យ ជាតិចេងកុង កោះតៃវ៉ាន់ ។

យ៉ាងណាមិញ មិនមានប្រភពណាមួយបង្ហាញពីប្រភពធនធាន និងមូលហេតុដែលបណ្ដាលឱ្យ Lai មានឱកាសបានសិក្សា និងបន្តការសិក្សានៅសាលាល្បីៗឡើយ ។

នៅក្នុងអាជីពជាវេជ្ជបណ្ឌិត លោក Lai បានជាប់ឈ្មោះជាគ្រូពេទ្យដែលមានប្រជាប្រិយភាពបំផុត ប្រជនតៃវ៉ាន់ពិតជាគោរពស្រឡាញ់គាត់ណាស់ រហូតដល់នៅឆ្នាំ ១៩៩៤ មន្ត្រីនៃគណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) បានមកសុំការចូលរួមពីលោក Lai ដើម្បីធ្វើសកម្មភាពឃោសនា ។ កាលនោះគណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) ទើបបង្កើតដើម្បីប្រឆាំងនិងការដឹកនាំដ៏ផ្ដាច់ការរបស់គណបក្ស​ប្រឆាំង Kuomintang (KMT) ដែលកាន់អំណាច​។

លោក Lai ដែលធ្លាប់ជាអតីតនិស្សិតស្អប់ការជិះជាន់ និងផ្ដាច់ការ ក៏បានយល់ព្រមជាមួយ DPP ។ ក្នុងឆ្នាំ ១៩៩៨ សកម្មជនលទ្ធិប្រជាធិបតេយ្យមួយចំនួនបានអញ្ជើញលោក Lai ឱ្យចូលរួមជាមួយ DPP ដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើស នីតិបញ្ញត្តិ ប៉ុន្តែ Lai បានបដិសេធ ដោយនិយាយថា «ខ្ញុំកើតចេញពីគ្រួសារក្រីក្រ ក្ដីប្រាថ្នារបស់ខ្ញុំគ្រាន់តែចង់ក្លាយជាគ្រូពេទ្យប៉ុណ្ណោះ ហើយទីបំផុតខ្ញុំក៏បានសម្រេចដូចបំណង និងថែមទាំងក្លាយជាប្រធានពេទ្យទៀតផង» ។

យ៉ាងណាក៏ដោយ មិត្តភក្ដិនយោបាយរបស់ Lai នៅតែមិនបោះបង់ការអូសទាញឡើយ រហូតដល់ខែបន្ទាប់ស្របពេលនិងវិបត្តិច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើងដោយសារប្រទេសចិនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងបាញ់មីស៊ីលឆ្ពោះទៅកាន់កោះតៃវ៉ាន់ ធ្វើឱ្យលោក Lai ផ្ដាស់ប្ដូរគំនិតចង់បញ្ចប់អាជីពពេទ្យ និងឈោងចាប់ការងារនយោបាយយ៉ាងពេញទំហឹងវិញម្ដង ។ កាលនោះ Lai ក៏បានជាប់ឆ្នោតជា អ្នកតំណាងឱ្យគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យនៅក្នុងសង្កាត់ទីពីរនៃទីក្រុង Tainan ។ ហើយក្រោយមកគាត់ ត្រូវបានជ្រើសរើសឡើងវិញចំនួន៣ដងក្នុង ឆ្នាំ ២០១ , ២០០៤ , និង ២០០៨ ។ សរុបមក Lai បានបម្រើការជាសមាជិកសភាអស់រយៈពេល ១១ ឆ្នាំ ហើយត្រូវបានជ្រើសរើសជា “សមាជិកសភាល្អបំផុត” របស់តៃវ៉ាន់ ៤ ដងជាប់ៗគ្នាដោយ អង្គការ NGO Citizen Congress Watch ដែលមានមូលដ្ឋាននៅ ទីក្រុងតៃប៉ិ ។

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១០ Lai បានជាប់ឆ្នោតក្លាយជាអភិបាលក្រុង Tainan ដោយយកឈ្នះបេក្ខភាពពីគណបក្ស Kuomintang (KMT) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ ២០១៧ Lai បានចុះចេញពីតំណែងអភិបាលក្រុង Tainan ហើយក៏បានតែងតាំងជានាយកមន្ត្រី ។
ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រធានាធិបតីលោកស្រី Tsai Ing-wen បានលាលែងពីតំណែងជាមេដឹកនាំ DPP បន្ទាប់ពីគណបក្សនេះចាញ់យ៉ាងធ្ងន់ធ្ងរនៅក្នុង ការបោះឆ្នោតក្នុងស្រុក ។ ហើយនៅខែធ្នូ ឆ្នាំដដែលនោះ Lai បានចុះឈ្មោះផ្លូវការជាបេក្ខជនប្រធាន DPP ហើយលោកបានក្លាយជា ប្រធានថ្មីនៃ DPP នៅឆ្នាំ ២០២៣ ។

នៅក្នុងខែមីនា ឆ្នាំ ២០២៣ លោក Lai បានចុះឈ្មោះជាមនុស្សតែម្នាក់គត់ដែលឈរឈ្មោះក្នុងការបោះឆ្នោតបឋមប្រធានាធិបតីឆ្នាំ ២០២៤ របស់ DPP ហើយត្រូវបានតែងតាំងជាផ្លូវការដោយគណបក្សកាន់អំណាចមួយនេះ នៅខែមេសា ។ ហើយទីបំផុតក្ដីស្រម៉ៃដែលមិនធ្លាប់នឹកស្មានដល់នៃកូនប្រុសត្រកូលអ្នកក្ររូបនេះ ទទួលបានជោគជ័យ នៅក្នុងយុទ្ធនាការបោះឆ្នោតសកល ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤ ដោយបានក្លាយជាប្រធានាធិបតីថ្មីនៃកោះតៃវ៉ាន់ ដែលនឹងចូលកាន់តំណែងផ្លូវការណ៍នៅខែឧសភា ខាងមុខនេះ ៕

ប្រែសម្រួលដោយ៖ ប៉ោ កុសល
ប្រភព៖ CNN, scmp, nikkei

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៤ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម