ព័ត៌មានអន្ដរជាតិ
ប៉េកាំងដាក់ទិសដៅប្រែក្លាយមុខមាត់ទៅជាទីក្រុងសេដ្ឋកិច្ចឌីជីថលគំរូលំដាប់ពិភពលោក
រដ្ឋធានីប៉េកាំងប្រកាសដាក់គោលដៅនឹងអភិវឌ្ឍខ្លួនទៅជាទីក្រុងគំរូសេដ្ឋកិច្ចឌីជីថលលំដាប់ពិភពលោក ជាមួយនឹងការធ្វើកំណែទម្រង់គ្រប់វិស័យ ទាំងផលិតកម្ម អភិបាលកិច្ច គុណភាពជីវិតរស់នៅ ។ នេះបើតាមការឲ្យដឹងពីលោក Yin Yong អភិបាលក្រុងចិន បានលើកឡើងកាលពីថ្ងៃអាទិត្យ ទី២១ ខែមករា ក្នុងកិច្ចប្រជុំទីពីរនៃសន្និបាតលើកទី១៦ របស់រដ្ឋធានីប៉េកាំង ។

ប្រភពព័ត៌មាន People Daily របស់ចិនបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានត្រួសត្រាយវិស័យផ្សេងៗជាមួយនឹងបច្ចេកវិទ្យាគន្លឹះសំខាន់ៗ ទាំងហេថារចនាសម្ព័ន្ធ និងរដ្ឋបាលអភិបាលកិច្ចជាដើម ។
ជាក់ស្តែង កាលពីឆ្នាំ ២០២៣ ប៉េកាំងបានស្ថាបនាមូលដ្ឋានហេថារចនាសម្ព័ន្ធដោយបំពាក់បច្ចេកវិទ្យា 5G ប្រមាណ៣០,០០០ កន្លែង ។ ក្នុងនោះ មានគំរូផលិតផលបញ្ញាសប្បនិម្មិត (AI) ជាតិសម្រាប់បម្រើផលប្រយោជន៍សាធារណជនក្នុងចំនួនដ៏ច្រើន ជាឧទាហរណ៍ ការបើកបង្ហាញពីតំបន់សម្រាប់ការបើកបរ ដឹកជញ្ជូនដោយស្វ័យប្រវត្តិក្នុងបច្ចេកវិទ្យាកម្រិតខ្ពស់ លើផ្ទៃដីប្រមាណ ១៦០ គីឡូម៉ែត្រការ៉េ ។

នៅក្នុងឆ្នាំ២០២៣ ផលិតក្នុងស្រុកសរុប (GDP) សម្រាប់រដ្ឋធានីមួយនេះ មានទំហំទឹកប្រាក់ ៤.៤ លានលានយ័ន (ប្រហែលនឹង ៦១.១៦ លានដុល្លារអាមេរិក) កើន ៥.២% ក្នុងមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងនោះសេដ្ឋកិច្ចឌីជីថលបានរួមចំណែកប្រមាណ ៤២.៩% នៃផលិតក្នុងស្រុកសរុបរបស់រដ្ឋធានីនេះ ។ នេះបើតាមទិន្នន័យពីរបាយការណ៍របស់រដ្ឋាភិបាល ។
ចំណែកនៅឆ្នាំ ២០២៤ នេះ ប៉េកាំងនឹងធ្វើឲ្យប្រសើរបន្ថែមនូវបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ឲ្យក្លាយជាគំរូក្នុងកម្រិតអន្តរជាតិ តាមរយៈការដាក់ចេញសកម្មភាពយុទ្ធសាស្រ្តទៅក្នុងអភិបាលកិច្ចរដ្ឋាភិបាល វិស័យសុខាភិបាល ឧស្សាហកម្ម និងសេវាសម្រាប់សាធារណជន ។

គួររំឭកផងដែរថា សេណារីយ៉ូមួយចំនួន ដែលប៉េកាំងនឹងដាក់អនុវត្តនោះ មានដូចជា ការធ្វើស្វ័យប្រវត្តិកម្មលើការដឹកជញ្ជូន ព្រលានយន្តហោះ ស្ថានីយ៍រថភ្លើង បច្ចេកវិទ្យាសម្អាតផ្លូវក្នុងទីក្រុង ដឹកជញ្ជូនក្នុងវិស័យសុខាភិបាល ព្រមទាំងបំពាក់បច្ចេកវិទ្យាអ៊ីនធឺណិតសម្រាប់មធ្យោបាយផ្សេងៗទៀត ក្នុងទិសដៅបម្រើឲ្យប៉េកាំងក្លាយជាទីក្រុងវៃឆ្លាត ជាប៉ូលសេដ្ឋកិច្ចឌីជីថលគំរូមុខគេកម្រិតពិភពលោកក្នុងពេលឆាប់ៗនេះ ៕


ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


