សេដ្ឋកិច្ច
សេដ្ឋកិច្ចឌីជីថលកម្ពុជានឹងកើនឡើងដល់ ៤,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៣០
នៅកម្ពុជា ភាពខ្លាំងនៃភាគលាភប្រជាសាស្ត្រជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឡើងវិញនូវឧស្សាហកម្មច្នៃប្រឌិតរបស់ខ្លួន ដោយសេដ្ឋកិច្ចឌីជីថលត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ១,៦២ ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ដល់ ៤,៥ ពាន់ លានដុល្លារនៅឆ្នាំ២០៣០ ហើយនឹងផ្តល់កំណើនការងារទ្វេដងពីប្រមាណ ១៤.០០០ កន្លែងនាពេលបច្ចុប្បន្ន។

នៅក្នុងកិច្ចប្រជុំកំពូលមាតិការឌីជីថលអាស៊ានឆ្នាំ២០២៥ បានគូសបញ្ជាក់ឱ្យដឹងថា នៅទូទាំងពិភពលោក សេដ្ឋកិច្ចច្នៃប្រឌិតមានតម្លៃប្រមាណ ២,២ ទ្រីលានដុល្លារអាមេរិក ដែលរួមចំណែកប្រហែល ៣% នៃសេដ្ឋកិច្ចពិភពលោក និងផ្តល់ការងារប្រមាណ ៣០ លានកន្លែងនៅក្នុងឧស្សាហកម្មនានា ដូចជាភាពយន្ត ភាពយន្តជីវចល ហ្គេម ការរចនា និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
តំបន់អាស៊ី បានក្លាយជាមហាអំណាចមួយក្នុងវិស័យនេះ ដោយកូរ៉េខាងត្បូងបានកសាងឧស្សាហកម្មមាតិកាវប្បធម៌ដែលមានតម្លៃប្រមាណ ១១៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែ ៣ ទសវត្សរ៍ ដោយផ្តល់ការងារជាង ៦០០.០០០ កន្លែង។
ប្រទេសជប៉ុនក៏មានភាពលេចធ្លោជាសកលផងដែរ ជាមួយនឹងឧស្សាហកម្មគំនូរជីវចល ហ្គេម ការរចនា ការតែងនិពន្ធ និងប្រព័ន្ធផ្សព្វផ្សាយ ដែលបង្កើតចំណូលរាប់ពាន់លានដុល្លារ និងកំពុងមានឥទ្ធិពលលើវប្បធម៌ពិភពលោក។
ជាក់ស្តែង នៅកម្ពុជា ការអភិវឌ្ឍឡើងវិញនូវឧស្សាហកម្មច្នៃប្រឌិតរបស់ខ្លួន ដោយសេដ្ឋកិច្ចឌីជីថលត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ១,៦២ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដល់ ៤,៥ ពាន់លានដុល្លារនៅឆ្នាំ២០៣០ ហើយនឹងផ្តល់កំណើនការងារទ្វេដងពីប្រមាណ ១៤.០០០ កន្លែងនាពេលបច្ចុប្បន្ន។

ក្នុងកិច្ចប្រជុំកំពូលនេះ លោក ស៊ាង សុលក្ខណ៍ ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈប្រតិភូកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលនេះ បានលើកឡើងថា សក្តានុពលនៃឧស្សាហកម្មច្នៃប្រឌិតរបស់កម្ពុជា គឺជំរុញដោយយុវជនជំនាន់ថ្មីដែលមានទេពកោសល្យ ចេះភាសាអង់គ្លេស និងចង់រៀនសូត្រ។
ជាមួយនឹងការបណ្តុះបណ្តាល និងការណែនាំត្រឹមត្រូវ ពួកគេអាចក្លាយជាអ្នករចនាកុំព្យូទ័រក្រាហ្វិក អ្នកផលិតភាពយន្ត ភាពយន្តជីវចល និងហ្គេម ដែលអាចនាំយករឿងរបស់កម្ពុជាទៅកាន់វេទិកាតំបន់ និងពិភពលោក។
កម្ពុជា ក៏បានស្នើនូវគំនិតផ្តួចផ្តើមកម្រិតអាស៊ានចំនួន ៤ រួមមានមូលនិធិអាស៊ានសម្រាប់ការសហការផលិត កម្មវិធីផ្លាស់ប្តូរបុគ្គលមានទេពកោសល្យក្នុងឧស្សាហកម្មច្នៃប្រឌិត បណ្តាញអាស៊ានសម្រាប់ការផ្តល់អាជ្ញាប័នផលិត និងការពារកម្មសិទ្ធបញ្ញា និងការបង្កើតថ្នាលមាតិកាអាស៊ានដើម្បីផ្សព្វផ្សាយ និងចែកចាយមាតិកាតំបន់ទៅដល់ពិភពលោក។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ លោក ស៊ាង សុលក្ខណ៍ ក៏បានជួបពិភាក្សាការងារជាមួយលោក Anuar Fariz Fadzil នាយកប្រតិបត្តិនៃសាជីវកម្មសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី ដើម្បីពិភាក្សាឱកាសជំរុញកិច្ចសហការក្នុងឧស្សាហកម្មមាតិកាច្នៃប្រឌិតរវាងប្រទេសទាំងពីរ។
លោកបានបញ្ជាក់អំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការសហការជាមួយម៉ាឡេស៊ី តាមរយៈការស្រាវជ្រាវរួមគ្នា ការផ្គូរផ្គងអាជីវកម្ម និងការផ្លាស់ប្តូរទេពកោសល្យ រួមទាំងគំនិតផ្តួចផ្តើមដើម្បីភ្ជាប់ម្ចាស់ផលិតកម្ម និងបុគ្គលមានទេពកោសល្យក្នុងឧស្សាហកម្មច្នៃប្រឌិតជាមួយសមភាគីម៉ាឡេស៊ីផងដែរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


