ព័ត៌មានអន្ដរជាតិ
ទេសចរ ចិន នឹងហោះទៅលេង ថៃ ខណៈពលរដ្ឋ កូរ៉េខាងត្បូង ចុះចាយលុយនៅ វៀតណាម ថ្ងៃចូលឆ្នាំចិន
នៅសល់តែជាង ១ សប្ដាហ៍ទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម ឆ្នាំ ២០២៤ នឹងឈានជើងចូលមកដល់ ខណៈប្រទេសថៃ និងវៀតណាមក៏បានដាក់មុខព្រួញ ក៏ដូចជាឆ្លៀតឱកាសទាក់ទាញភ្ញៀវទេសចរនៅក្នុងពិធីបុណ្យមួយនេះផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីសប្ដាហ៍មុន ។

ទិន្នន័យកក់សណ្ឋាគារពីវេទិកាធ្វើដំណើរតាមអនឡាញ Agoda បានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងកំពុងនាំមុខគេក្នុងបញ្ជីអ្នកទេសចរដែលនឹងហោះទៅលេងកម្សាន្តនៅប្រទេសវៀតណាម ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនាខែក្រោយនេះ ។
ក្នុងទិន្នន័យដែលធ្វើឡើងចន្លោះថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករាបានឲ្យដឹងទៀតថា តាមពីក្រោយដោយអ្នកទេសចរកូរ៉េខាងត្បូង, វៀតណាមក៏នឹងអាចស្រូបទាញភ្ញៀវបរទេសមកពីចិន សិង្ហបុរី ហុងកុង និងជប៉ុនផងដែរសម្រាប់ការហោះចូលមកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី៩ ឬថ្ងៃទី១០ ខែកុម្ភៈ ហើយភ្ញៀវក្រាក់ៗទាំងនោះនឹងបន្តស្នាក់នៅយ៉ាងតិច ២ យប់ ។

ទីក្រុងហូជីមិញ ដែលល្បីល្បាញខាងតុបតែងផ្កាតាមដងផ្លូវ និងការសម្ដែងរបាំនាគ គឺជាគោលដៅកំពូងសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម និងតាមពីក្រោយដោយទីក្រុង Da Nang, Nha Trang, Hanoi និង Phu Quoc ។
ទន្ទឹមនោះ វិស័យទេសចរណ៍ក្នុងស្រុកក៏ស្ទុះងើបឡើងវិញផងដែរ ដោយមានប្រជាពលរដ្ឋសម្រុកទៅដើរលេងកម្សាន្តនៅកន្លែងទេសចរណ៍ផ្សេងៗគ្នា ខណៈឆ្នាំនេះទីក្រុង Da Lat គឺជាផ្ទាំងស៊ីបទេសចរណ៍ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរវៀតណាម បន្ទាប់មកគឺ Nha Trang, Da Nang, Ho Chi Minh និង Phan Thiet ។
ចំណែកប្រទេសថៃរំពឹងនឹងអូសទាញភ្ញៀវទេសចរបរទេសជាង ១ លាននាក់ក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ដោយក្នុងនោះជិត ២០ ម៉ឺននាក់អាចមកពីចិនដីគោក ហុងកុង និងតៃវ៉ាន់ ហើយទេសចរទាំងនោះនឹងចាយយ៉ាងក្រាស់ក្រែលលើថ្លៃធ្វើដំណើរជាង ១,៦០០ ដុល្លារក្នុងម្នាក់ ។

ចំពោះក្ដីរំពឹងដែលថៃដាក់ចេញមកនេះ គឺដោយសារតែបរិយាកាសទេសចរណ៍ លក្ខខណ្ឌអំណោយផលនៃការធ្វើដំណើរ គោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសថៃ និងការបង្កើនលទ្ធភាពហោះហើរជាដើម ខណៈការចាយលុយភាគច្រើនទំនងជានឹងស្ថិតក្នុងប្លុកនៅទីក្រុងបាងកក ជាកន្លែងដែលអ្នកទេសចរចិន ជាពិសេសមកពីហុងកុង និងតៃវ៉ាន់ ចូលចិត្តស្នាក់នៅសណ្ឋាគារលំដាប់អភិជន ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុនប្រទេសថៃបានឈានដល់គោលដៅទេសចរណ៍ចំនួន ២៨ លាននាក់ ស្របពេលមុខព្រួញសម្រាប់ឆ្នាំ ២០២៤ នេះវិញ រដ្ឋាភិបាលបានកំណត់ទិសដៅការមកលេងកម្សាន្តរបស់អ្នកទេសចរជាង ៣៤ លាននាក់ ខណៈវៀតណាមកើបបានភ្ញៀវទេសចរបរទេសចំនួន ១២.៦ លាននាក់កាលពីឆ្នាំមុន ឬប្រហែល ៧០ ភាគរយនៃកម្រិត មុនរោគរាតត្បាតកូវីដ ១៩ ហើយនៅឆ្នាំនេះ វៀតណាមដាក់គោលដៅ ១៨ លាននាក់ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


