ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ថៃ កើតគ្រុនផ្ដាសាយប្រភេទ A ត្រូវលុបចោលកិច្ចប្រជុំទាំងអស់
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃពុធនេះបានលុបចោលគម្រោងជួបជុំទទួលទានអាហារពេលល្ងាចជាមួយមេកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រគល់ភារកិច្ចមួយចំនួនទៅឲ្យលោកឧបនាយករដ្ឋមន្ត្រី សុំស័ក្កិ ទេពស៊ូទីន ជាអ្នកកាន់ជំនួស បន្ទាប់ពីលោកកើតជំងឺគ្រុនផ្ដាសាយប្រភេទ A ឬហៅថា H1N1 ។

បើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃទី៣១ ខែមករានេះបានឲ្យដឹងថា មុនកើតគ្រុនផ្ដាសាយកម្រិត A, លោក សេដ្ឋា មានអាការៈមិនសូវស្រួលខ្លួន ល្ហិតល្ហៃ ហើយក៏អញ្ជើញទៅឲ្យគ្រូពេទ្យពិនិត្យ និងធ្វើតេស្តឈាម ហើយជាលទ្ធផលលោកនាយករដ្ឋមន្ត្រីបានកើតជំងឺ H1N1 ខណៈការសម្រេចចិត្តផ្ទេរភារកិច្ចគឺដោយសារតែលោកខ្លាចចម្លងទៅអ្នកធ្វើការជិតខ្លួន ។
គ្រុនផ្តាសាយកម្រិត A ឬ H1N1 ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០៩ ដែលវាស្រដៀងគ្នាទៅនឹងជំងឺផ្ដាសាយបក្សី H5N1 មុនពេលរីករាលដាលយ៉ាងឆាប់រហ័សមិនធ្លាប់មាននៅពាសពេញពិភពលោក ខណៈអង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកជំងឺនេះជាមេរោគដែលផ្លាស់ប្ដូរតាមរដូវ ប៉ុន្តែសាបរលាបទៅវិញនៅក្នុងខែសីហា ឆ្នាំ២០១០ ។

មនុស្សភាគច្រើនដែលកើតជំងឺគ្រុនផ្ដាសាយកម្រិត A ឬ H1N1 មានរោគសញ្ញាដូចជា គ្រុនក្ដៅលើសពី ៣៨ អង្សាសេ ឈឺក្បាល ក្អក ហៀរសំបោរ កណ្ដាស់ ឈឺសាច់ដុំ និងស្រៀវស្រាញក្នុងខ្លួន ខណៈរបៀបឆ្លងវិញជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈទំនាក់ទំនងជិតស្និទ ក្អក កណ្ដាស់ ការប៉ះពាល់ផ្ទៃណាដែលមានមេរោគផ្ដាសាយ ហេតុនេះហើយទើបតម្រូវឲ្យអ្នកជំងឺពាក់ម៉ាស និងលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់ ។
ចំណែកការព្យាបាល អ្នកជំងឺត្រូវប្រើថ្នាំបញ្ចុះកម្ដៅ ទទួលទានទឹកឲ្យបានច្រើន ទទួលទានអាហារបំប៉នឲ្យមានកម្លាំង គេងឲ្យបានលក់ស្កប់ស្កល់ បើអ្នកជំងឺជាអ្នកចូលចិត្តហាត់កីឡាគួរបន្ថយការហាត់សិន ប៉ុន្តែប្រសិនបើក្នុងរយៈពេល ៣ ថ្ងៃហើយ ស្ថានភាពជំងឺនៅតែមិនស្រាកស្រាន្តទេនោះ អ្នកជំងឺគួរទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ទេសចរ ចិន នឹងហោះទៅលេង ថៃ ខណៈពលរដ្ឋ កូរ៉េខាងត្បូង ចុះចាយលុយ នៅ វៀតណាម ថ្ងៃចូលឆ្នាំចិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


