ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញ អ្នកចូលចិត្តញ៉ាំម៉ូកៈថៈ កើតជំងឺរ៉ាំរ៉ៃ ៣មុខ
តាមការចេញផ្សាយរបស់ The Nation នៅថ្ងៃព្រហស្បតិ៍ទី១ខែកុម្ភៈ, ក្រសួងសុខាភិបាលថៃ បានព្រមានពលរដ្ឋខ្លួន ឲ្យកាត់បន្ថយការញ៉ាំម៉ូកៈថៈ បន្ទាប់ពីរកឃើញថា អ្នកចូលចិត្តញ៉ាំអាហារបែបនេះ មានហានិភ័យចំពោះសុខភាពដូចជាកើតជំងឺទឹកនោមផ្អែម លើសឈាម និងបេះដូងរ៉ាំរ៉ៃ។

នាយកដ្ឋានគាំទ្រសេវាសុខភាព បានធ្វើការស្ទង់មតិប្រជាជនថៃចំនួន ២៦៦៨៩នាក់ ចន្លោះថ្ងៃទី៤ដល់២២ខែធ្នូឆ្នាំ២០២៣ ដោយរកឃើញថា ៣២,១% ក្នុងចំណោមនោះគឺជាអ្នកញ៉ាំម៉ូកៈថៈញឹកញាប់។
លទ្ធផលនៃការស្ទង់មតិក៏បង្ហាញដែរថា អ្នកចូលចិត្តម៉ូកៈថៈ មានទម្លាប់បរិភោគមិនល្អ ដែលឈានទៅកើតជំងឺរ៉ាំរ៉ៃ ដូចជាទឹកនោមផ្អែម លើសឈាម និងសរសៃឈាមបេះដូង ព្រោះពួកគេចូលចិត្តញ៉ាំសាច់ដែលមិនឆ្អិនល្អ សម្បូរជាតិខ្លាញ់ និងប្រើចង្កឹះតែមួយគូពេលទទួលទាន។

ស្របពេលជាមួយគ្នានោះ ក្រសួងបានណែនាំឲ្យ ពលរដ្ឋកាត់បន្ថយការញ៉ាំម៉ូកៈថៈ ឬបើអាចចៀសបានកាន់តែល្អ។ លើសពីនេះ ក្រសួងក៏ជំរុញឲ្យញ៉ាំបន្លែឲ្យបានច្រើន និងញ៉ាំសាច់តិចជាងមុនផងដែរ ហើយងាកមកផឹកទឹកជំនួសឲ្យភេសជ្ជៈវិញ ប្រើចង្កឹះមួយគូសម្រាប់ចាប់សាច់យកទៅអាំងនិងមួយគូសម្រាប់ចាប់សាច់អាំងឆ្អិនយកមកញ៉ាំ ហើយត្រូវញ៉ាំតែសាច់ណាដែលឆ្អិនល្អបានហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមិនហាមឃាត់ការញ៉ាំម៉ូកៈថៈទាំងស្រុងទេ ប៉ុន្តែយល់ល្អ មួយខែញ៉ាំតែ២ដងបានហើយ រួចត្រូវហាត់ប្រាណឲ្យទៀងទាត់ផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពលរដ្ឋជាង២០នាក់ពុលអាហារនៅអាហារដ្ឋានប៊ូហ្វេ ស្រីខួច ក្រុងសៀមរាប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


