Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះរោងចក្រកាំជ្រួចនៅ ឥណ្ឌា ស្លាប់ និងរបួសជិត ៩០ នាក់

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់ និង ៨០ នាក់បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រកាំជ្រួចមួយកន្លែងក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី០៦​ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្ត្រីប៉ូលិសស្រុក Rajeshwari Mahobia បានប្រាប់ AFP ថា ការផ្ទុះនេះកើតឡើងនៅរោងចក្រក្នុងទីក្រុង Harda ក្នុងរដ្ឋ Madhya Pradesh ហើយមកដល់ពេលនេះ មានអ្នកស្លាប់ចំនួន ៨ នាក់ និងប្រហែល ៨០ នាក់រងរបួស ខណៈចំនួនអ្នកស្លាប់អាចនឹងកើនឡើងលើសនេះ ។

ទន្ទឹមនោះ រថយន្តសង្គ្រោះរាប់សិបគ្រឿង និងឧទ្ធម្ភាគចក្រកងទ័ពត្រូវបានបញ្ជូនទៅដើម្បីជម្លៀសអ្នករបួស ។ តែទោះបីជាមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង និងបុគ្គលិកសង្គ្រោះជាច្រើននាក់នៅនឹងកន្លែងក៏ដោយ ក៏ភ្លើងនៅតែពិបាកគ្រប់គ្រង ។ ជាធម្មតាមានមនុស្ស​ប្រមាណ ២០០ ទៅ ៣០០ ​នាក់​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រនោះ ប៉ុន្តែ​គេ​មិន​ដឹងច្បាស់​ថា ​មានមនុស្ស​ប៉ុន្មាន​នាក់​នៅ​ក្នុង​រោងចក្រ នៅពេល​ផ្ទុះ​នោះ​ទេ ។

​យ៉ាង​ហោច​ណាស់​អគារ​ចំនួន ១០​ ដែលនៅជិតនោះបានរងការ​ខូចខាត ​ដោយសារ​តែ​​ការ​ផ្ទុះនេះ ខណៈមូលហេតុនៃការផ្ទុះគេមិនដឹងច្បាស់នៅឡើយទេ ប៉ុន្តែគួរបញ្ជាក់ថា រោងចក្រកាំជ្រួចជាច្រើននៅឥណ្ឌាមិនបានប្រកាន់ខ្ជាប់នូវតម្រូវការសុវត្ថិភាព ហើយបើកដំណើរការដោយគ្មានការអនុញ្ញាតជាដើម ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម