ព័ត៌មានអន្ដរជាតិ
កាតា ថា ក្រុមហាម៉ាស ឆ្លើយតបវិជ្ជមានចំពោះសំណើបទឈប់បាញ់
កាតានិយាយថា ក្រុមហាម៉ាសបានផ្តល់ការឆ្លើយតបជាវិជ្ជមានចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានស្នើឡើងជាមួយអ៊ីស្រាអែល ខណៈដែលក្រុមប៉ាឡេស្ទីនមួយនេះបានអះអាងឡើងវិញនូវការទាមទាររបស់ខ្លួនឲ្យអ៊ីស្រាអែលបញ្ចប់ការវាយលុកលើតំបន់ហ្គាហ្សា ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី០៦ ខែ កុម្ភៈ ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានពណ៌នាពីប្រតិកម្មរបស់ក្រុមហាម៉ាសចំពោះសំណើបទឈប់បាញ់ថា មានភាពវិជ្ជាមាន តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំរបស់ខ្លួនបានពិនិត្យឡើងវិញនូវ “កិច្ចព្រមព្រៀងបទឈប់បាញ់ដោយវិជ្ជមាន” រួមទាំងព័ត៌មានលម្អិតស្តីពីការធានាការផ្តល់ជំនួយ និងទីជម្រក ការស្ដាកម្លាំងឡើងវិញផងដែរ ។

កាតាបាននឹងកំពុងធ្វើការជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប ដើម្បីធ្វើជាអ្នកសម្រុះសម្រួល និងស្វែងរកបទឈប់បាញ់មួយដើម្បីបញ្ឈប់ការប្រយុទ្ធ និងការដោះលែងចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមហាម៉ាស ។
ទោះយ៉ាងណា មានបញ្ហាប្រឈមមួយចំនួនដែលអ្នកសម្រុះសម្រួលនេះកំពុងតានតឹង គឺដោយសារតែព្រឹត្តិការណ៍នៅតំបន់ហ្គាហ្សាអាចនឹងប៉ះពាល់ដល់ដំណើរនៃការចរចានេះ ខណៈកិច្ចព្រមព្រៀងនេះបានស្នើឡើងកាលពីជាងមួយសប្តាហ៍មុនដោយប្រធានចារកម្មអាមេរិក និងអ៊ីស្រាអែល នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីអេហ្ស៊ីប និងកាតា ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


