Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមានអ៊ីស្រាអែល ថា បើវាយលុកភាគខាងត្បូងហ្គាហ្សា ​នឹង​ក្លាយ​ជា “គ្រោះ​មហន្តរាយ”

បានផុស

នៅ

សហរដ្ឋអាមេរិក​បាន​ព្រមាន​អ៊ីស្រាអែល​ថា ការ​បើកប្រតិបត្តិ​ការ​វាយលុក ​ចូល​ទៅ​ក្នុង​ទីក្រុង Rafah ភាគ​ខាង​ត្បូង​តំបន់ ហ្គាហ្សា ទាំងដែល​គ្មាន​ផែនការ​ត្រឹមត្រូវ​នឹង​ក្លាយ​ជា “គ្រោះ​មហន្តរាយ” ហើយខ្លួននឹងមិនគាំទ្រផែនការសម្រាប់ប្រតិបត្តិការសំខាន់ណាមួយឡើយ ព្រោះនៅទីនោះ មានជនភៀសខ្លួនច្រើនណាស់។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃសុក្រទី៩ខែកុម្ភៈ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយនេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែល ប្រាប់ឲ្យកងទ័ពត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការវាយសម្រុកចូលទីក្រុង Rafah ត្បិតនៅទីនោះ មានប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ដែលភៀសខ្លួនទៅ ដើម្បីគេចពីការប្រយុទ្ធគ្នាក៏ដោយ។

តាមការលើកឡើងរបស់អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby, “យោធាអ៊ីស្រាអែលមានកាតព្វកិច្ចពិសេស ពេលពួកគេធ្វើប្រតិបត្តិការនៅទីនោះឬកន្លែងផ្សេង ត្រូវបញ្ជាក់ឲ្យច្បាស់ថា ពួកគេអាចការពារជីវិតជនស៊ីវិលស្លូតត្រង់បាន។ ប្រតិបត្តិការយោធានាពេលនេះ នឹងក្លាយជាគ្រោះមហន្តរាយសម្រាប់អ្នកទាំងនោះ ហើយវាមិនមែនជាអ្វីដែលពួកយើងគាំទ្រនោះទេ”។

លោក John Kirby (រូបថត៖ Getty)

រីឯ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel ក៏គាំទ្រការលើកឡើងរបស់លោក Kirby ដែរ ដោយនិយាយថា “យើងនឹងមិនគាំទ្រដល់ការប្រព្រឹត្តបែបនេះទាំងដែលគ្មានផែនការច្បាស់លាស់និងគួរឲ្យជឿជាក់នោះទេ ព្រោះថា វាប៉ះពាល់ដល់មនុស្សជាងមួយលាននាក់ ដែលកំពុងស្ថិតនៅទីនោះ”។

ជាការពិត មិនងាយទេដែលអាមេរិក និយាយច្បាស់ៗអំពីដំណាក់កាលខាងមុខនៃការវាយលុកយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ប៉ុន្តែនេះត្រូវបានគេមើលឃើញថា ជាការព្រមានខ្លាំងៗតែម្តង។

(រូបថត៖ Getty)

មួយឆ្នាំៗ ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយផ្នែកយោធាដល់អ៊ីស្រាអែល ក្នុងទំហំទឹកប្រាក់ប្រហែល៣.៨ពាន់លានដុល្លារ ដែលធ្វើឲ្យប្រទេសនេះ ក្លាយជាអ្នកទទួលជំនួយធំបំផុតមួយរបស់អាមេរិក។

សូមជម្រាបថា សង្គ្រាមថ្មីនៅប៉ាឡេស្ទីន បានផ្ទុះឡើង បន្ទាប់ពីក្រុមហាម៉ាស បើកការវាយ​ប្រហារលើ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល ​កាល​ពី​ថ្ងៃ​ទី៧ខែ​តុលាឆ្នាំ​មុន ដោយបានសម្លាប់មនុស្ស​ប្រហែល ១៣០០ នាក់​។​

ជាការសងសឹក អ៊ីស្រាអែល បានវាយសន្ធាប់តំបន់ហ្គាហ្សា ដោយសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ២៧៨០០ នាក់ខណៈយ៉ាងតិច ៦៧០០០នាក់រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Netanyahu ច្រានចោលលក្ខខណ្ឌបទឈប់បាញ់ ៣ដំណាក់កាល របស់ក្រុម ហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ២៦ នាទីutes មុន

ហាប់ស្វែល ផ្តល់អាហារូបករណ៍ កន្លែងស្នាក់នៅ ការសិក្សា ដល់សិស្សនារីតាមបណ្តាខេត្តដែលចង់បន្តការសិក្សានៅភ្នំពេញ

សេដ្ឋកិច្ច៤៩ នាទីutes មុន

​ការហូរចូលទុរេនតម្លៃថោកៗ​ពីវៀត​ណាម​ នឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទុរេនក្នុងស្រុក

ព័ត៌មានជាតិ៥០ នាទីutes មុន

វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានឹងមានកំណើន​​ទាបជាងការរំពឹងទុក​ ជាមួយស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់​ក្នុងឆ្នាំ​នេះ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រុយណេ

Sokha Hotels

ព័ត៌មានពេញនិយម