ព័ត៌មានអន្ដរជាតិ
មេទ័ពកំពូលថ្មីរបស់អ៊ុយក្រែន មានសាច់សាលោហិត កំពុងរស់នៅក្នុងប្រទេស រុស្ស៊ី
សារព័ត៌មានរុស្ស៊ីជាច្រើនបានរាយការណ៍នៅថ្ងៃសុក្រទី៩ខែកុម្ភៈថា អគ្គមេបញ្ជាការថ្មីអ៊ុយក្រែនលោក Aleksandr Syrsky មានឪពុកម្តាយនិងប្អូនប្រុស កំពុងរស់នៅក្នុងប្រទេសរុស្ស៊ី។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រកាសតែងតាំងលោក Syrsky ជំនួសតំណែងលោក Valery Zaluzhny ដែលការរុះរើនេះ ធ្វើឡើងប៉ុន្មានខែបន្ទាប់ពីអ៊ុយក្រែនរងបរាជ័យក្នុងការវាយបកទៅរុស្ស៊ី និងចំពេលស្ថានភាពលើសមរភូមិ កាន់តែយ៉ាប់យ៉ឺនទៅៗ។
តាមការចុះផ្សាយរបស់សារព័ត៌មាន TASS, លោក Syrsky កើតនៅតំបន់ Vladimir ភាគខាងលិចប្រទេសរុស្ស៊ី ពេលដែលទាំងរុស្ស៊ីនិងអ៊ុយក្រែន គឺជាផ្នែករបស់សហភាពសូវៀត ហើយប្អូនប្រុសរបស់គាត់ឈ្មោះ Oleg កំពុងរស់នៅតំបន់នោះ។
លោក Oleg ប្រាប់ TASS ថា លោក Syrsky មិនបាននិយាយជាមួយសាច់ញាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំមិនដែលទាក់ទងជាមួយគាត់ទេ ខ្ញុំនិងឪពុកម្តាយក៏មិនដឹងថាគាត់នៅឯណាដែរ ហើយខ្ញុំមិនទទួលបានដំណឹងពីគាត់សោះ ចាប់តាំងពីគាត់ផ្លាស់ទៅប្រទេសអ៊ុយក្រែន”។

លើសពីនេះ យោងតាមគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ គេបានឃើញឪពុកម្តាយរបស់លោក Syrsky តែងតែចូលរួមការប្រារព្ធពិធីអបអរជ័យជម្នះរបស់រុស្ស៊ីក្នុងសង្គ្រាមលោកលើកទី២ជានិច្ច ហើយចូលចិត្តកម្មវិធីគាំទ្រទីក្រុងមូស្គូនៅលើអ៊ីនធឺណិតខ្លាំងបំផុត។
សូមបញ្ជាក់ជាថ្មី លោក Syrsky កើតក្នុងឆ្នាំ១៩៦៥ នៅសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី ហើយផ្លាស់ទៅសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែនក្នុងឆ្នាំ១៩៨០។ គាត់ បានចាប់ផ្តើមចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៦ ជាមេបញ្ជាការកងអនុសេនាតូចកាំភ្លើងធំ។
ជានិស្សិតបញ្ចប់ការសិក្សានៅសាលាបញ្ជាការអាវុធរួមជាន់ខ្ពស់ក្នុងទីក្រុងមូស្គូ, គាត់បានបម្រើការឲ្យយោធាសូវៀតនៅប្រទេសអាហ្វហ្គានីស្ថាន តាហ្ស៊ីគីស្ថាន និងឆេកូស្លូវ៉ាគី ហើយក្រោយការរំលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ លោក Syrsky បានឡើងឋានៈម្តងមួយកាំៗក្នុងជួរកងទ័ពអ៊ុយក្រែន។

ពេលផ្ទុះជម្លោះស៊ីវិលអ៊ុយក្រែននៅតំបន់ Donbass ក្នុងឆ្នាំ២០១៤ លោក Syrsky ត្រូវបានតែងតាំងជាអនុប្រធាននៃមជ្ឈមណ្ឌលបញ្ជាការសំខាន់ នៃកងកម្លាំងប្រដាប់អាវុធ ដោយទទួលបន្ទុកមើលការខុសត្រូវសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ ហើយត្រូវបានតែងតាំងជាអគ្គសេនាធិការ ប្រតិបត្តិការប្រឆាំងភេរវករកម្ទេចកងជីវពល Donbass ដែលប្រឆាំងរដ្ឋាភិបាលក្រោយរដ្ឋប្រហារ Maidan។
លុះមកដល់ឆ្នាំ២០១៦ គាត់ត្រូវតែងតាំងជាប្រធានទីស្នាក់ការកណ្តាលប្រតិបត្តិការរួមនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងដំឡើងឋានៈជាឧត្តមសេនីយ៍ឯក។
បន្ទាប់ពីវិបត្តិអ៊ុយក្រែន ពុះកញ្ជ្រោលពេញទំហឹងទៅជាសង្រ្គាម លោក Syrsky មានភារកិច្ចដឹកនាំកងកម្លាំងអ៊ុយក្រែន ចូលទៅក្នុងតំបន់នៃទីក្រុងកៀវ ដែលក្រោយមក ទ័ពរុស្ស៊ីស្ម័គ្រចិត្តដកថយស្របតាមសំណើដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនានិទាឃរដូវឆ្នាំ២០២២។
នៅខែកញ្ញាឆ្នាំដដែលនោះ ក្រោយកងកម្លាំងរុស្ស៊ី ដកថយពីតំបន់ Kharkov ដើម្បីទៅពង្រឹងកម្លាំងនៅកន្លែងផ្សេងតាមបណ្តោយខ្សែត្រៀមជួរមុខ លោក Syrsky បានបញ្ជាកងកម្លាំងអ៊ុយក្រែនម្តងទៀត ដោយនាំទ័ពចូលតំបន់ Soledar និង Bakhmut ហើយមកដល់ខែកុម្ភៈឆ្នាំ២០២៤នេះ លោកក៏បានក្លាយជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


