ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ជោគជ័យផលិតប្រព័ន្ធគ្រប់គ្រងជើងទម្របាញ់គ្រាប់ផ្លោងចម្រុះថ្មី
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងបានផលិតប្រព័ន្ធគ្រប់គ្រងជើងទម្របាញ់គ្រាប់ផ្លោងចម្រុះថ្មីដែលអាចបញ្ជាបានដោយជោគជ័យ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី១២ ខែកុម្ភៈនេះ ។

បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិដែលគ្រប់គ្រងការអភិវឌ្ឍន៍មីស៊ីលរបស់កូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងរ៉ុកកែតដែលអាចបញ្ជាបានទំហំ ២៤០ មិល្លីម៉ែត្រកាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងវាយតម្លៃ ក៏ដូចជាពិនិត្យមើលគុណភាពនៃកម្លាំងបាញ់របស់ប្រព័ន្ធអាវុធថ្មីនេះ ។

ទន្ទឹមនោះ ការបាញ់បង្ហោះប្រព័ន្ធអាវុធថ្មីកាលពីថ្ងៃអាទិត្យនេះក៏កើតមានឡើង ស្របពេលដែលកូរ៉េខាងជើងក៏ទើបតែបាញ់សាកល្បងរ៉ុកកែតជាច្រើនគ្រាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈទង្វើនេះត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថាជាការបង្កើនភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ ។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយម្ដងហើយម្តងទៀតកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ទីក្រុងព្យុងយ៉ាងនឹងមិនស្ទាក់ស្ទើរក្នុងការកម្ចាត់កូរ៉េខាងត្បូងនោះទេ ប្រសិនបើមានការវាយប្រហារណាមួយមកលើប្រទេសខ្លួន ហើយលោកថែមទាំងបានហៅទីក្រុងសេអ៊ូលទៀតថាជា សត្រូវទីចម្បងដែលមិនអាចប្រកែកបាន ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


