ព័ត៌មានអន្ដរជាតិ
WHO ប្រកាសដំណឹងល្អអំពីជំងឺ កូវីដ១៩
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ចំនួនករណីថ្មីនៃជំងឺកូវីដ១៩នៅទូទាំងពិភពលោក បានធ្លាក់ចុះ១៦ភាគរយកាលពីសប្តាហ៍មុនពោលគឺចុះ២.៧លានករណី។

WHO និយាយកាលពីថ្ងៃអង្គារទី១៦ខែកុម្ភៈថា ចំនួនអ្នកស្លាប់ថ្មីក៏បានថយចុះ១០ភាគរយផងដែរ ពោលគឺថយ៨១,០០០នាក់។
តំបន់ចំនួន៥ក្នុងចំណោម៦របស់ WHO បានរាយការណ៍ពីការធ្លាក់ចុះភាគរយពីរខ្ទង់នៅក្នុងករណីថ្មី ដោយមានតែតំបន់មេឌីទែរ៉ាណេខាងកើតប៉ុណ្ណោះដែលបង្ហាញពីការកើនឡើង៧ភាគរយ។

ករណីថ្មីបានធ្លាក់ចុះ២០ភាគរយកាលពីសប្តាហ៍មុន នៅទ្វីបអាហ្វ្រិកនិងនៅប៉ាស៊ីហ្វិកខាងលិច, ១៨ភាគរយនៅអឺរ៉ុប, ១៦ភាគរយនៅអាមេរិកនិង១៣ភាគរយនៅអាស៊ីអាគ្នេយ៍។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនករណីថ្មីបានធ្លាក់ចុះក្នុងរយៈពេល៥សប្តាហ៍ជាប់ៗគ្នា ដោយធ្លាក់ចុះជិតពាក់កណ្តាលពីជាង៥លានករណីនៅក្នុងសប្តាហ៍ទី៤នៃខែមករា។
លោក Tedros និយាយថា “នេះបង្ហាញថា វិធានការសុខភាពសាធារណៈសាមញ្ញមានប្រសិទ្ធិភាព បើទោះបីជាមានវត្តមាននៃវីរុសបំប្លែងខ្លួនក៏ដោយ”។

លោកបន្តថា “អ្វីដែលសំខាន់នៅពេលនេះគឺថា តើយើងឆ្លើយតបនឹងនិន្នាការនេះយ៉ាងម៉េច។ ភ្លើងមិនទាន់រលត់ទេ ប៉ុន្តែយើងបានកាត់បន្ថយទំហំរបស់វា។ ប្រសិនបើយើងឈប់ប្រយុទ្ធ វានឹងវិលត្រឡប់មកវិញ”។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៧ខែកុម្ភៈនេះ ពិភពលោកបានកត់ត្រាករណីជំងឺកូវីដ១៩សរុប១១០,០២០,៨៤៤ករណី, ស្លាប់២,៤២៨,២៦៤នាក់និងជាសះស្បើយ៨៤,៨៣៣,៥០២នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ផ្ទុះវីរុសបំប្លែងខ្លួនថ្មីមួយទៀត ទោះវ៉ាក់សាំងក៏មិនខ្លាច
ចុចអាន៖ អាហ្រ្វិកខាងត្បូង ស្នើឲ្យឥណ្ឌា យកវ៉ាក់សាំងកូវីដ ១លានដូសទៅវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


