ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ហេកចូលអ៊ីមែលជំនួយការប្រធានាធិបតី កូរ៉េខាងត្បូង
ប្រទេសកូរ៉េខាងជើងបានហេកចូលអ៊ីមែលផ្ទាល់ខ្លួនរបស់ជំនួយការប្រធានាធិបតីកូរ៉េខាងត្បូង នៅពេលដែលលោកប្រធានាធិបតី Yoon Suk Yeol បំពេញទស្សនកិច្ចផ្លូវការទៅកាន់ចក្រភពអង់គ្លេស ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ ។

ករណីនេះបានកើតឡើងនៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតី Yoon Suk Yeol ទៅកាន់ចក្រភពអង់គ្លេសរយៈពេល ៣ ថ្ងៃកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលគាត់បានជួបព្រះអង្គម្ចាស់ Charles និងម្ចាស់ក្សត្រី Camilla ក៏ដូចជានាយករដ្ឋមន្រ្តី Rishi Sunak ដែលបានធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងមានការតក់ស្លុតជាខ្លាំង ព្រោះវាអាចបង្កបញ្ហាដល់សុវត្ថិភាពរបស់លោក Yoon នៅបរទេស ។
កាសែត Kukmin Ilbo បានចុះផ្សាយដោយដកស្រង់ប្រភពពីរដ្ឋាភិបាលជាន់ខ្ពស់មួយថា ក្រុមអ្នកហេកបានលួចចូលមើលកាលវិភាគធ្វើដំណើររបស់លោក Yoon ហើយសារដែលផ្ញើដោយប្រធានាធិបតីក៏ត្រូវបានលួចផងដែរ ប៉ុន្តែការិយាល័យប្រធានាធិបតីនឹងមិនបង្ហាញថាព័ត៌មានណាខ្លះត្រូវបានគេលួចនោះទេ ។

នេះគឺជាករណីទីមួយហើយដែលកូរ៉េខាងជើងបានលួចចូលដោយជោគជ័យ ទៅកាន់ប្រភពជិតស្និតរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ខណៈមកដល់ពេលនេះកូរ៉េខាងត្បូងបានចាត់វិធានការដើម្បីពង្រឹងសន្តិសុខរបស់ខ្លួន រួមទាំងការលើកកម្ពស់ការយល់ដឹងក្នុងចំណោមបុគ្គលិករបស់ខ្លួន ដើម្បីការពារកុំឲ្យមានឧប្បត្តិហេតុបែបនេះកើតឡើងទៀត ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានហេកចូលតាមអ៊ីនធឺណិតដើម្បីលួចទាំងលុយ និងព័ត៌មាន ហើយក្រុមអ្នកហេករបស់ទីក្រុងព្យុងយ៉ាងបានព្យាយាមលួចលុយយ៉ាងច្រើនដូចជា រូបិយប័ណ្ណគ្រីបតូ ដើម្បីគាំទ្រកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលត្រូវបានគេប៉ាន់ប្រមាណថា មានរហូតដល់ទៅ ៣ ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ ២០១៦ មក ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


