ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំងដ៏ធំរបស់រុស្ស៊ី បានទទួលមរណភាពនៅក្នុងពន្ធនាគារ
លោក Alexei Navalny មេបក្សប្រឆាំងរុស្ស៊ី និងជាអ្នកដែលហ៊ានរិះគន់យ៉ាងចាស់ដៃទៅលើលោក Vladimir Putin បានទទួលមរណភាពនៅក្នុងពន្ធនាគារ នៅថ្ងៃទី១៦ ខែកុម្ភៈ ។

យោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៦ នេះ ដោយបានសម្ភាសន៍ជាមួយសេវាពន្ធនាគារ បានឱ្យដឹងថា លោក Navalny បានបាត់បង់ស្មារតី ខណ:ដែលកំពុងដើរធម្មតា ។ ហើយភ្លាមៗនោះ ក្រុមគ្រូពេទ្យក៏បានមកដល់កន្លែងកើតហេតុក្នុងបន្ទប់ឃុំឃាំងរបស់គាត់ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ប្រភពដដែលបានឱ្យដឹងទៀតថា ទោះបីជាមានវិធានការជួយសង្គ្រោះ ពីសំណាក់គ្រូពេទ្យយ៉ាងណាក៏ដោយ ក៏មិនអាចទទួលបានលទ្ធផលប្រសើរដែរ។ ហើយទាក់ទងនឹងមូលហេតុនៃការស្លាប់របស់ទណ្ឌិតរូបនេះ ក៏មិនទាន់បានបង្ហាញនៅឡើយ ។
ជាមួយគ្នានេះដែរ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា កន្លងមកមិនមានសេចក្ដីរាយការណ៍អំពីសុខភាពមិនប្រក្រតីរបស់លោក Navalny ឡើយ ។ ហើយទន្ទឹមគ្នានេះ លេខាធិការសារព័ត៌មានរបស់ Navalny លោក Kira Yarmysh បាននិយាយថា ក្រុមរបស់គាត់មិនទទួលបានដំណឹងអំពីការស្លាប់របស់ Navalny នោះទេ។
ដោយឡែកសម្រាប់ រដ្ឋាភិបាលលោកខាងលិច និងឥស្សរជនប្រឆាំងរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា វិមានក្រឹមឡាំង ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់បុរសវ័យ៤៧ឆ្នាំខាងលើ ។
សូមជម្រាបដែរថា លោក Alexei Navalny គឺជាមេដឹកនាំប្រឆាំងដ៏លេចធ្លោបំផុតរបស់រុស្ស៊ី ហើយចំពោះសកម្មភាពរិះគន់របស់គាត់ទៅកាន់លោក Vladimir Putin ថាកំពុងប្រព្រឹត្តអំពើពុករលួយនោះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរពីសំណាក់ប្រទេសលោកខាងលិច ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


