ព័ត៌មានអន្ដរជាតិ
ក្រិក អនុម័តឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់
សភាក្រិកបានអនុម័តច្បាប់អនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា ដែលជាជ័យជម្នះដ៏សំខាន់សម្រាប់អ្នកគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដោយទទួលបានការអបអរសាទរពីមនុស្សរាប់សិបនាក់ និងបានប្រមូលផ្តុំគ្នានៅតាមផ្លូវនៃក្រុងអាថែន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ ។

ច្បាប់អនុញ្ញាតដែលផ្តល់ឲ្យគូស្នេហ៍ភេទដូចគ្នាមានសិទ្ធិរៀបការ និងចិញ្ចឹមកូនកើតមានឡើង បន្ទាប់ពីយុទ្ធនាការជាច្រើនទសវត្សរ៍ដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដើម្បីឲ្យមានសមភាពអាពាហ៍ពិពាហ៍នៅក្នុងប្រទេសអភិរក្សសង្គមនិយមមួយនេះ ខណៈក្រិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសគ្រិស្តអូស្សូដក់ដំបូងគេដែលអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាបែបនេះ ។

ច្បាប់នេះត្រូវបានអនុម័តដោយសមាជិកសភាចំនួន ១៧៦ នាក់នៅក្នុងសភាដែលមាន ៣០០ អាសនៈ ហើយនឹងក្លាយទៅជាច្បាប់ពេញលេញ នៅពេលដែលវាចូលជាធរមាននៅក្នុងសារាចរផ្លូវការរបស់រដ្ឋាភិបាល ។ ទន្ទឹមនោះ ទោះជាសមាជិកនៃគណបក្សរបស់នាយករដ្ឋមន្ត្រី Kyriakos Mitsotakis បានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះក៏ដោយ ក៏វាទទួលបានការគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាផ្សេងទៀត បើទោះបីជាមានការជជែកវែកញែកដ៏តានតឹងក៏ដោយ ។

គួរបញ្ជាក់ថា ក្រិកគឺជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលមានសមភាពអាពាហ៍ពិពាហ៍ ខណៈអ្នកស្រឡាញ់ភេទដូចគ្នាបានធ្វើយុទ្ធនា ជំរុញឲ្យមានការផ្លាស់ប្តូរជាច្រើនទសវត្សរ៍មកហើយ តែត្រូវបានប្រឆាំងដោយជំនោរនៃសាសនាចក្រដែលជឿថាការស្រឡាញ់ភេទដូចគ្នាគឺជាអំពើបាប និងជាទង្វើប្រឆាំងពីអ្នកនយោបាយស្តាំនិយ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


