ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ ចិន ចាយលុយមើលកុន និងដើរលេងក្នុងស្រុកច្រើនជាងមុន អំឡុងបុណ្យចូលឆ្នាំ ៨ ថ្ងៃ
យោងតាមទិនុ្នន័យពីទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានឲ្យដឹងថា ទំហំចំណាយរបស់ប្រជាពលរដ្ឋចិនទៅលើទេសចរណ៍ក្នុងស្រុកមានការកើនឡើងច្រើនជាងមុន បើធៀបនឹងឆ្នាំ ២០២៣ កន្លងទៅ ក្នុងរដូវកាលពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលប្រព្រឹត្តទៅរយៈពេល ៨ ថ្ងៃ ពោលគឺទើបបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ទី១៧ ខែកុម្ភៈកន្លងទៅនេះ ។

ទិន្នន័យពីក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានឲ្យដឹងថា កំណើនទេសចរណ៍ក្នុងស្រុកមានចំនួន ៤៧៤ លាននាក់ក្នុងរយៈពេលចូលឆ្នាំ ៨ ថ្ងៃដែលទើបបញ្ចប់ទៅថ្មីៗនេះ ។ ចំនួននេះគឺស្មើនឹងកំណើនប្រមាណ ៣៤.៣ ភាគរយ បើធៀបនឹងរដូវកាលទេសចរណ៍ក្នុងស្រុកឆ្នាំមុន ដែលគិតរយៈពេល ៨ ថ្ងៃដូចគ្នា ។
ទិន្នន័យដដែលបង្ហាញថា ទេសចរណ៍ក្នុងស្រុក គឺបានចរាចរលុយប្រមាណ ៦៣២.៦៩ ពាន់លានយ័ន (ប្រមាណ ៨៧ ពាន់លានដុល្លារអាមេរិក) ដែលជាទំហំទឹកប្រាក់ច្រើនជាងឆ្នាំមុនប្រមាណ ៤៧.៣ ភាគរយ ។

ដោយយោងតាមរដ្ឋបាលជាតិអន្តោប្រវេសន៍នៃប្រទេសចិនបានបង្ហាញថា ទេសចរជាតិចិនដើរលេងទាំងក្នុងស្រុក និងក្រៅស្រុកសរុបប្រមាណ ១៣.៥២ លាននាក់នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ ២០២៤ នេះ ។
ដោយឡែកក្រៅពីដំណើរទេសចរណ៍ ឧស្សាហកម្មរោងភាពយន្តក្នុងស្រុក ក៏បានពេញនិយមក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះផងដែរ ពោលគឺរោងកុនទូទាំងប្រទេសចិនមានអ្នកទស្សនា ជាលក្ខណៈគ្រួសារ និងមិត្តភក្តិ ចូលមើលណែនណាន់ពេញគ្រប់រោងកុន ដែលធ្វើឲ្យចំណូលក្នុងវិស័យភាពយន្តចិន កើនប្រមាណ ៨ ពាន់លានយ័ន គឺស្មើប្រមាណ១.១៣ ពាន់លានដុល្លារអាមេរិក ៕

ដោយ៖ មាន រតនា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


