ព័ត៌មានអន្ដរជាតិ
អាមេរិក មិនពាក់មុខយក្សដាក់លោក Zelensky ឡើយ រឿងទីក្រុងប៉ែកខាងកើតធ្លាក់ក្នុងកណ្ដាប់ដៃ រុស្ស៊ី
សហរដ្ឋអាមេរិកកាលពីថ្ងៃពុធមិនបានពាក់មុខយក្ស ឬខឹងសម្បារដាក់ប្រទេសអ៊ុយក្រែននោះទេ ក្រោយពេលដែលលោកប្រធានាធិបតី Volodymyr Zelensky សម្រេចបញ្ជាឲ្យដកកម្លាំងទ័ពចេញពីទីក្រុង Avdiivka ដែលបច្ចុប្បន្នទីក្រុងយុទ្ធសាស្ត្រនៅភាគខាងកើតមួយនេះបានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃប្រទេសរុស្ស៊ីទៅហើយ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គេហទំព័រសេតវិមាន whitehouse.gov កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅ ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានថ្លែងនៅក្នុងសន្និសីទព័ត៌មានមួយថា ការដួលរលំទីក្រុង Avdiivka មិនមែនមានន័យថា រុស្ស៊ីពិតជាមានសមត្ថភាពទម្លុះខែលការពាររបស់កងទ័ពអ៊ុយក្រែននៅលើសមរភូមិនោះទេ ប៉ុន្តែនេះគឺជាការសម្រេចចិត្តដ៏ឈ្លាសវៃរបស់លោក Zelensky ទៅវិញទេ ។
លោក Kirby បានលើកឡើងថា នេះគឺជាការសម្រេចចិត្តដ៏អង់អាចរបស់លោក Zelensky ក្នុងការដកកងទ័ពចេញពីទីក្រុងភាគខាងកើតមួយនេះ ហើយនេះក៏ដោយសារតែប្រធានាធិបតីអ៊ុយក្រែនគិតគូរទៅដល់អាយុជីវិតកងទ័ព និងដើម្បីបញ្ចៀសការឡោមព័ទ្ធក្នុងតំបន់ដែលសំបូរទៅដោយធនធានដ៏មានតម្លៃមួយនេះ ។
ទោះយ៉ាងណា យោងតាមសេចក្ដីថ្លែងការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ទីក្រុង Avdiivka នឹងមិនធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់កងកម្លាំងរុស្ស៊ីនោះឡើយ ប្រសិនបើសហរដ្ឋអាមេរិកផ្ដល់អាវុធឲ្យរដ្ឋាភិបាលទីក្រុងកៀវកាន់ពេញៗដៃដើម្បីតតាំងលើសមរភូមិមួយនេះ ។

ស្របពេលជាមួយគ្នានេះ បន្ទាប់ពីលេបត្របាក់ទីក្រុងប៉ែកខាងកើតមួយនេះរួចហើយ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក៏បានប្រកាសអបអរសារទរទៅដល់រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ហើយបានបញ្ជាឲ្យកងទ័ពរុស្ស៊ីរុលចូលទៅមុខបន្ថែមទៀតដើម្បីរៀបចំ ក៏ដូចជាស្ដារហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រជាជន រៀបចំមន្ត្រីការងារ បំពាក់អាវុធ និងគ្រាប់រំសេវឲ្យបានពេញដៃផងដែរ ។
គួរបញ្ជាក់ថា រុស្ស៊ីប្រកាសគ្រប់គ្រងបានទាំងស្រង់ទៅលើទីក្រុង Avdiivka ដែលជាមជ្ឈមណ្ឌលប្រតិបត្តិការ និងដឹកជញ្ជូនដ៏សំខាន់នៅប៉ែកខាងកើតនៃតំបន់ Donetsk កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅ ហើយនេះគឺជាជោគជ័យត្រចះត្រចង់មួយទៀតសម្រាប់កងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូ បន្ទាប់ពីលេបត្របាក់ទីក្រុង Bakhmut កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈជោគជ័យនេះក៏កើតមានឡើង មុនពេលភ្លើងសង្គ្រាមអូសបន្លាយពេល ២ ឆ្នាំ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


