Connect with us

ព័ត៌មានអន្ដរជាតិ

កម្របំផុត! លោក ហ្សេលេនស្គី ដាច់ចិត្តទម្លាយការពិត តួលេខទាហានអ៊ុយក្រែន ស្លាប់ក្រោមដៃរុស្ស៊ី

បានផុស

នៅ

ជារឿងកម្រមួយដែលលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ទទួលស្គាល់ជាសាធារណៈថា ទាហានអ៊ុយក្រែនចំនួន ៣១០០០ នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការវាយលុកពេញទំហឹងរបស់រុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃអាទិត្យទី២៥ខែកុម្ភៈ។

យ៉ាងណាក្តី ប្រធានាធិបតី​អ៊ុយក្រែនសង្កត់ធ្ងន់ថា លោក​នឹង​មិន​ផ្តល់តួលេខពាក់ព័ន្ធទាហាន​របួស​ទេ ព្រោះ​វាអាចជាប្រយោជន៍ដល់រុស្ស៊ី ក្នុងការរៀបចំផែនការយោធា។

ស្របពេលជាមួយគ្នានោះដែរ លោក ហ្សេលេនស្គី អះអាងថា នៅខាងរុស្ស៊ីឯណោះ មានទាហានរហូតដល់១៨០០០០នាក់ ត្រូវបានសម្លាប់និងរាប់សែននាក់ទៀត រងរបួស។

តាមការឲ្យដឹងពីលោក ហ្សេលេនស្គី, “ទាហានអ៊ុយក្រែនចំនួន៣១០០០នាក់បានស្លាប់ក្នុងសង្រ្គាមនេះ! មិនមែន៣០០០០០ឬ១៥០០០០នាក់ ដូចដែលលោកពូទីន និងក្រុមរបស់គាត់កុហកទេ ប៉ុន្តែការបាត់បង់ណាក៏ដោយ គឺជាការបាត់បង់ដ៏ធំសម្រាប់យើង”។

ដោយឡែក និយាយអំពីការបាត់បង់ផ្សេងទៀតនៅក្នុងសង្រ្គាមនេះ លោក ហ្សេលេនស្គី និយាយថា ជនស៊ីវិលរាប់ម៉ឺននាក់បានស្លាប់នៅក្នុងតំបន់អ៊ុយក្រែន ដែលរុស្ស៊ីចូលកាន់កាប់ ប៉ុន្តែតួលេខពិតនៅមិនទាន់ដឹងនៅឡើយ។

ការទទួលស្គាល់នេះកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែននិយាយថា ពាក់កណ្តាលនៃជំនួយរបស់លោកខាងលិចសម្រាប់អ៊ុយក្រែនត្រូវបានពន្យារពេល ជាហេតុបណ្តាលឲ្យបាត់បង់ជីវិតមនុស្សនិងទឹកដី។

​សូមបញ្ជាក់ កាលពី​ខែ​សីហា មន្ត្រី​អាមេរិក​បាន​ដាក់​ចំនួន​ទាហាន​អ៊ុយក្រែន​ស្លាប់ ​ដល់​ទៅ ៧០០០០ នាក់ និង​របួស​ ១២ ម៉ឺន​នាក់ ប៉ុន្តែនោះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទូតរុស្ស៊ីប្រចាំកម្ពុជាឆ្លើយ ៣ សំណួរចាក់ចំក្នុងខួប ២ ឆ្នាំភ្លើងសង្គ្រាមនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា១១ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម