Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន ប្រកាសលាលែងតំណែង

បានផុស

នៅ

តាមការចុះផ្សាយរបស់ Aljazeera នៅថ្ងៃចន្ទទី២៦ខែកុម្ភៈ, នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Shtayyeh និងរដ្ឋាភិបាលរបស់គាត់ បានប្រកាសលាលែងពីតំណែង ដោយសារតែអំពើហិង្សានៅតំបន់ West Bank កាន់តែរីកធំ និងសង្រ្គាមនៅហ្គាហ្សា មិនមើលឃើញសញ្ញានៃការថមថយទាល់តែសោះ។

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Shtayyeh (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shtayyeh ដែលដាក់ពាក្យសុំលាលែងពីតំណែងទៅកាន់លោកប្រធានាធិបតី Mahmoud Abbas បាននិយាយថា ការសម្រេចចិត្តនេះធ្វើឡើង ព្រោះតែជម្លោះនៅតំបន់ West Bank និង Jerusalem ក៏ដូចជាសង្រ្គាម ការប្រល័យពូជសាសន៍ និងភាពអត់ឃ្លាននៅហ្គាហ្សា បានឈានដល់កម្រិតមួយ ដែលមិនធ្លាប់មានពីមុនមក។

តាមការបញ្ជាក់ពីលោក Shtayyeh, “ខ្ញុំឃើញថា ដំណាក់កាលបន្ទាប់ និងបញ្ហាប្រឈមនៅចំពោះមុខ គឺទាមទារឲ្យមានការរៀបចំរដ្ឋាភិបាលនិងនយោបាយថ្មី ដែលគិតគូរពីការពិតថ្មីនៅក្នុងតំបន់ហ្គាហ្សា ព្រមទាំងតម្រូវការសម្រាប់ការឯកភាពគ្នារវាងប៉ាឡេស្ទីននិងប៉ាឡេស្ទីន ដោយផ្អែកលើការរួបរួមរបស់ប៉ាឡេស្ទីន និងការពង្រីកសិទ្ធិអំណាចលើទឹកដីប៉ាឡេស្ទីន”។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានព័ត៌មានលម្អិតលើសនេះទេ ពាក់ព័ន្ធការលាលែងរបស់លោក Shtayyeh។

សូមបញ្ជាក់ថា លោក Shtayyeh បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីប៉ាឡេស្ទីនចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ ហើយអំឡុងពេលកាន់តំណែង លោកបានបន្តកិច្ចចរចាសន្តិភាពរវាងក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា និងរដ្ឋាភិបាលកណ្តាលប៉ាឡេស្ទីននៅតំបន់ West Bank៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សិស្សសាលាប៉ាឡេស្ទីនជាង ៣ពាន់នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៤៨ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៤៩ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម