ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ ស្មើឲ្យរដ្ឋាភិបាលថៃ ផ្តល់សញ្ជាតិ ដល់កូនពលករចំណាកស្រុក ដែលកើតក្នុងដីខ្លួន
លោកវេជ្ជបណ្ឌិត Somchai Jitsuchon នាយកស្រាវជ្រាវនៃការអភិវឌ្ឍរួមគ្នា នៅវិទ្យាស្ថានអភិវឌ្ឍន៍ស្រាវជ្រាវថៃ (TDRI) បានស្នើឲ្យរាជរដ្ឋាភិបាលផ្តល់សញ្ជាតិថៃ ដល់កុមារកើតលើដីប្រទេសនេះ ក្នុងគ្រួសារមានឪពុកម្តាយជាជនជាតិភាគតិច ឬពលករចំណាកស្រុក ដើម្បីដោះស្រាយចំពោះវិបត្តិនៃការធ្លាក់ចុះអត្រាកំណើតរបស់ប្រជាជន។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Thai PBS នៅថ្ងៃព្រហស្បតិ៍ទី២៩ខែកុម្ភៈ។

អ្នកជំនាញសង្គមរូបនេះនិយាយថា ឆ្នាំមុន ប្រទេសថៃមានអត្រាកំណើតប្រហែល៥០ម៉ឺននាក់ ហើយតួលេខ ត្រូវគេរំពឹងថា នឹងធ្លាក់ចុះមកនៅត្រឹម១០ម៉ឺននាក់ប៉ុណ្ណោះ ក្នុងរយៈពេល៤ទៅ៥ឆ្នាំខាងមុខ ដោយសារតែ គ្រួសារជាច្រើនមិនមានកូនទាល់តែសោះ ឬមានកូនតែម្នាក់គត់ ព្រោះតែបញ្ហាហិរញ្ញវត្ថុ។ លើសពីនេះ គូស្វាមីភរិយាទើបរៀបការថ្មីថ្មោងប្រហែល៦០% គឺមិនទាន់ត្រៀមខ្លួន ឬគ្មានលទ្ធភាពយកកូនឡើយ។
ដោយសារហេតុផលខាងលើនេះហើយ ទើបលោកស្នើឲ្យផ្តល់សញ្ជាតិថៃ ដល់កុមារដែលកើតក្នុងប្រទេសដែលមានឪពុកម្តាយជាជនជាតិភាគតិច ឬជាពលករចំណាកស្រុក ខណៈលោកប៉ាន់ស្មានថា ប្រហែលជាមានករណីចាប់កំណើតបែបនេះ ប្រហែលមួយលាននាក់រួចទៅហើយនៅក្នុងប្រទេសថៃ។

លោក Somchai បន្តថា រាជរដ្ឋាភិបាល ក៏គួរតែបង្កើនគុណភាពជីវិតដល់កុមារទាំងនេះ ដោយអនុញ្ញាតឲ្យពួកគេទទួលបានការអប់រំ ការថែទាំសុខភាព និងសេវាផ្សេងៗ ស្រដៀងនឹងកុមារថៃផងដែរ ដូច្នេះពួកគេនឹងមានអារម្មណ៍ថា ខ្លួនពិតជាជនជាតិថៃពេញសិទ្ធិមែន។
សូមបញ្ជាក់ថា បច្ចុប្បន្ន កុមារដែលចាប់កំណើតបែបនេះ មិនត្រូវបានរាប់បញ្ចូលក្នុងជំរឿនថៃ និងគ្មានសិទ្ធិចុះឈ្មោះឡើយ។ ពួកគេទទួលបានតែអត្តសញ្ញាណប័ណ្ណលេខ១៣ខ្ទង់ ដែលចាប់ផ្តើមដោយលេខ ០ ខុសពីអត្តសញ្ញាណប័ណ្ណធម្មតាសម្រាប់ជនជាតិថៃ ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ មានកុមារមួយចំនួនមិនទទួលបានអត្តសញ្ញាណប័ណ្ណពិសេសនេះទេ ដោយសារពួកគេមិនមានឯកសារផ្លូវការណាមួយដើម្បីបញ្ជាក់ថា ពួកគេកើតនៅក្នុងប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ជិតដាក់ សម្លតុងយ៉ាំ ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី អង្គការយូណេស្កូ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


