Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជិតដាក់ សម្លតុងយ៉ាំ ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី អង្គការយូណេស្កូ

បានផុស

នៅ

តាមការចុះផ្សាយរបស់ The Nation កាលពីថ្ងៃពុធទី២៨ខែកុម្ភៈ, ប្រទេសថៃ នឹងបញ្ជូនឯកសារទៅអង្គការយូណេស្កូ ដើម្បីដាក់បញ្ចូលសម្លតុងយ៉ាំ ឲ្យក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៅចុងឆ្នាំនេះ។

សម្លតុងយ៉ាំ (រូបថត៖ Cookidoo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក Sermsak Pongpanich និយាយថា ក្រៅពីសម្លតុងយ៉ាំ, Kebaya ដែលជាសម្លៀកបំពាក់ប្រពៃណីនៅភាគខាងត្បូងប្រទេសថៃ សិង្ហបុរី ព្រុយណេ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏កំពុងស្ថិតក្នុងការពិចារណា ស្នើដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅចុងឆ្នាំនេះដូចគ្នា។

ព័ត៌មាននេះកើតឡើង ស្របពេលប្រទេសថៃ កំពុងរៀបចំដាក់ស្នើឈុតសម្លៀកបំពាក់ជាតិ បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ប៉ុន្តែក្រសួងវប្បធម៌ ត្រូវសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រីជាមុនសិន។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក Sermsak Pongpanich (រូបថត៖ X)

លោក Sermsak គូសបញ្ជាក់ថា ការបញ្ជូនឯកសារជាផ្លូវការពាក់ព័ន្ធចំណេះដឹង សិល្បៈហត្ថកម្ម និងរបៀបច្នៃប្រឌិត ឬបង្កើតសម្លៀកបំពាក់នេះត្រូវបានរៀបចំរួចរាល់ហើយ ប៉ុន្តែត្រូវឆ្លងកាត់ការយល់ព្រមពីគណៈរដ្ឋមន្ត្រីជាមុនសិន ហើយពេលដែលគ្រប់យ៉ាងរួចរាល់ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌នឹងបញ្ជូនព័ត៌មានទៅអង្គការយូណេស្កូក្នុងខែមីនានេះតែម្តង។

ជាមួយគ្នានោះ តាមការឲ្យដឹងពីលោក Kowit Pakamart អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃ, ឈុតសម្លៀកបំពាក់ជាតិផ្លូវការនេះ គឺបង្ហាញពីអត្តសញ្ញាណរបស់ប្រទេស ដែលត្រូវបានថែរក្សាអស់រយៈពេលជាង១៤០០ឆ្នាំមកហើយ ពោលគឺតាំងតែពីសម័យកាល ទ្វារវតី មកម្ល៉េះ។

លោក Kowit Pakamart (រូបថត៖ Facebook)

លោក Kowit ពន្យល់ថា “ការខិតខំលើកស្ទួយឈុតសម្លៀកបំពាក់នេះគឺបានកើតឡើងអំឡុងឆ្នាំ១៩៦០ នៅពេលព្រះមហាក្សត្រិយានី Sirikit ជំរុញឲ្យសិក្សាពីការវិវឌ្ឍនៃរបៀបស្លៀកពាក់របស់នារីថៃ ហើយក៏បានបង្កើតឈុតចំនួន៨ប្រភេទ សម្រាប់មនុស្សស្លៀកពាក់ក្នុងឱកាសផ្សេងៗ”។

ដូចនេះហើយ ក្នុងជីវិតរស់នៅនាពេលសព្វថ្ងៃ ប្រជាជនថៃនៅតែបន្តស្លៀកសម្លៀកបំពាក់ប្រពៃណីជាតិទាំង៨ប្រភេទ ដើម្បីចូលរួមពិធីផ្សេងៗដូចជាពិធីរបស់រដ្ឋ និងពិធីសាសនាជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ជះលុយជិត ៣លានដុល្លារ រៀបចំ “ពិធីបុណ្យ មហា សង្ក្រាន្ត ពិភពលោក” ឲ្យអធិកអធម ប្រមូលទេសចរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម៣ ម៉ោង មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

សន្តិសុខសង្គម១៥ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

ចរាចរណ៍៨ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​នាយក FBI លាតត្រដាងផែនការ​របស់ខ្មាន់កាំភ្លើង​ដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម