Connect with us

ព័ត៌មានអន្ដរជាតិ

យាន Perseverance របស់អង្គការណាសា ចុះចតនៅភពអង្គារដោយជោគជ័យ

បានផុស

នៅ

យាន Perseverance របស់អង្គការណាសា បានចុះចតដោយសុវត្ថិភាពនៅលើភពអង្គារកាលពីថ្ងៃព្រហស្បតិ៍ ដោយចាប់ផ្តើមបេសកកម្មទីប្រាំបួនរបស់ទីភ្នាក់ងារមួយនេះនៅលើភពក្រហម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអបអរសាទរបានផ្ទុះឡើងក្នុងមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសា នៅពេលអ្នកបញ្ជាបញ្ជាក់ថា យាននេះដែលមានភ្ជាប់ជាមួយដ្រូន Ingenuity Mars បានបញ្ចប់ការចុះចតរបស់ខ្លួនលើភពអង្គារនៅម៉ោង៣និង៥៥នាទី។

យាននេះបានបុកកំពូលនៃបរិយាកាស Martian, ៧នាទីមុនពេលចុះចតនិងបានចាប់ផ្តើមដំណើរការចូល ទម្លាក់ខ្លួននិងចុះចត (EDL) ដែលត្រូវបានអង្គការណាសាពណ៌នាថា “Seven Minutes of Terror”។

Perseverance គឺជាយានដែលមានទំហំធំជាងគេ ធ្ងន់ជាងគេ ស្អាតជាងគេបំផុតនិងជាយានភូគព្ភវិទូកង់៦ទំនើបបំផុតដែលមិនធ្លាប់ហោះចូលទៅក្នុងទីអវកាស។ យាននេះនឹងស្វែងរករណ្តៅអាចម៍ផ្កាយ Jezero Crater ដើម្បីរកមើលសញ្ញានៃជីវិតបុរាណនៅលើភពអង្គារ ហើយប្រមូលយកគំរូត្រឡប់មកផែនដីវិញ។

លោក Thomas Zurbuchen អ្នកគ្រប់គ្រងនៃការិយាល័យបេសកកម្មវិទ្យាសាស្ត្រ នៅទីស្នាក់ការកណ្តាលរបស់អង្គការណាសាក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា “Perseverance គឺជាបេសកកម្មភពអង្គារដែលមានមហិច្ឆិតាបំផុតរបស់អង្គការណាសា ដោយផ្តោតលើវិទ្យាសាស្ត្រដើម្បីស្វែងរកថាតើមានជីវិតនៅលើភពអង្គារកាលពីអតីតកាលដែរឬអត់” ។

លោកនិយាយថា “ដើម្បីឆ្លើយនឹងសំណួរនេះ ក្រុមការងារចុះចតនឹងជួយឲ្យយើងទៅដល់ Jezero Crater ដែលជាភូមិសាស្ត្រពិបាកជាងគេបំផុតសម្រាប់គោលដៅចុះចត”។

Perseverance គឺជាយានទី៣ ដែលបានទៅដល់ភពក្រហមក្នុងខែនេះ បន្ទាប់ពីយាន Hope ដែលជាបេសកកម្មអន្តរភពលើកដំបូងចេញពីប្រទេសអារ៉ាប់រួមនិងយាន Tianwen-1 ដែលជាបេសកកម្មភពអង្គារដំបូងបង្អស់របស់ប្រទេសចិន។

Perseverance ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី៣០ខែកក្កដាឆ្នាំទៅ ចេញពីទីតាំងបាញ់បង្ហោះ Complex 41 នៅស្ថានីយ៍ទ័ពអាកាស Cape Canaveral ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ក្រុមហ៊ុន​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ថ្មី​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​អគ្គិសនី​និង​បណ្តាញទឹក​ស្អាត​ឲ្យ​បាន​លឿន

ចុចអាន៖ បន្ទាន់! គ្រោងដាក់សាឡង់ ឆ្លងយានយន្ត ពីកោះពេជ្រទៅកាន់កោះនរា រំដោះកកស្ទះ​ផ្លូវ​ជាតិ​លេខ ១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម