ព័ត៌មានអន្ដរជាតិ
ចិន ជោគជ័យប្រតិបត្តិការខួងស្រទាប់ផែនដីជម្រៅ ១ ម៉ឺនម៉ែត្រ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ បានឲ្យដឹងថា ប្រទេសចិនបានប្រតិបត្តិការខួងទៅក្នុងជម្រៅផែនដីបានប្រមាណ ១ ម៉ឺនម៉ែត្របានដោយជោគជ័យកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅ ដែលនេះជាការបំបែកកំណត់ត្រាខួងជម្រៅផែនដីជ្រៅជាងគេបំផុតមិនធ្លាប់មានក្នុងប្រទេស ។
ប្រភពដដែលបានឲ្យដឹងថា ប្រតិបត្តិការខួងទៅក្នុងស្រទាប់ផែនដីបានធ្វើឡើងនៅតំបន់វាលខ្សាច់ Taklimankan នៃតំបន់ស្វយ័ត Xinjiang Uygur ភាគពាយព្យនៃប្រទេសចិន ដោយស្ថិតនៅដាច់ស្រយាលពីទីក្រុងប្រជុំជន ហើយប្រតិបត្តិការនេះ នឹងនៅបន្តទៅមុខទៀតដោយរំពឹងថា នឹងខួងបានជម្រៅ ១១,១០០ ម៉ែត្រជាការបញ្ចប់បេសកកម្មពេញលេញ ។
គួរបញ្ជាក់ផងដែរថា នេះគឺជាប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្រ្តដំបូងបំផុតនៃប្រទេសចិន ដែលខួងក្នុងស្រទាប់ផែនដីបានជម្រៅ ១ ម៉ឺនម៉ែត្រ។ គម្រោងនេះបានចាប់ផ្តើមដំណើរការតាំងតែពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ មកម្ល៉េះដែលក្នុងនោះក្រុមអ្នកវិទ្យាសាស្រ្តបានដាក់បញ្ចូលបំពង់ស្រាវជ្រាវចូលក្នុងស្រទាប់ផែនដីប្រមាណ ១,០០០ បំពង់ ដែលមាន ២០បំពង់កំពុងដំណើរការប្រតិបត្តិការក្នុងទិសដៅស្រាវជ្រាវបច្ចេកទេស ៕
ដោយ៖ មាន រតនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


