ព័ត៌មានអន្ដរជាតិ
ណាសា ចេញគម្រោងដំណើរការប្រើប្រាស់សេវាអ៊ីនធឺណិតនៅឋានព្រះចន្ទ
នាពេលអនាគតឆាប់ៗខាងមុខនេះ អ្នកអវកាសយានិកជំនាន់ក្រោយដែលមានបេសកកម្មនៅឋានព្រះចន្ទ នឹងមានភាពងាយស្រួលក្នុងការទំនាក់ទំនង ចែករំលែកទិន្នន័យ លឿន ប្រកបដោយគុណភាពជាមួយក្រុមការងារអវកាស ក៏ដូចជាទំនាក់ទំនងផ្ទាល់មកកាន់ភពផែនដី ។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC ។

ប្រភពព័ត៌មានអង់គ្លេសដដែលបានឲ្យដឹងថា ប៉ុន្មានឆ្នាំខាងមុខទៀតនេះ អ្វីដែលជាហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់មធ្យោបាយទំនាក់ទំនង ក៏ដូចជារបស់វិស័យអវកាសរបស់ក្រុមហ៊ុនឯកជន នោះគឺដំណាក់កាលឈានទៅអនាគតនៃអ៊ីនធឺណិតលើឋានព្រះចន្ទនោះគឺ គម្រោងឈ្មោះ LunaNet របស់អង្គការអវកាសណាសា (NASA) សហរដ្ឋអាមេរិក ។
អង្គការណាសា ថ្មីៗនេះបានផ្តល់លុយដល់មន្ទីរពិសោធ Nokia Bell Labs ដើម្បីរៀបភ្ជាប់ប្រព័ន្ធ 4G ពីភពផែនដី ទៅកាន់បណ្តាញដែលចេញប្រតិបត្តិការបេសកកម្មទៅឋានព្រះចន្ទ ។ ប្រសិនបើធ្វើបាននោះ សកម្មភាពនោះនឹងក្លាយជាប្រព័ន្ធអ៊ីនធឺណិតដំបូងគេនៅលើភពព្រះចន្ទ និងជាឱកាសល្អសម្រាប់គំរូនិរន្តភាពយូរអង្វែងរបស់បច្ចេកវិទ្យា និងសេវាអ៊ីនធឺណិតនៅលើភពរណបផែនដីនេះ ។

ពេលដែលប្រព័ន្ធអ៊ីនធើណេត 4G ឬក៏ 5G អាចដំណើរការបាននៅឋានព្រះចន្ទនោះ អ្នកអវកាសនៅលើលំហ អាចទំនាក់ទំនងដោយផ្ទាល់ដោយទំនុកចិត្តទៅកាន់ក្រុមការងារ ក៏ដូចជាប្រសិទ្ធភាពកិច្ចការទាក់ទងនឹងឧបករណ៍បច្ចេកទេសផ្សេងៗ ខណៈទិន្នន័យផ្សេងៗដែលអាចបញ្ជូនមកផែនដីវិញ គឺកាន់តែងាយស្រួលដោយគ្រាន់តែផ្ញើត្រឹមតំណភ្ជាប់តែមួយ ក្នុងករណីទិន្នន័យសំខាន់ៗដែលមានទំហំធំ ។
បើតាមសម្តីរបស់លោក Goonhilly Matt Cosby ជាភ្នាក់ងារនៃទីភ្នាក់ងារអវកាសអង់គ្លេស និងជាអ្នកចូលរួមចំណែករៀបចំស្តង់ដារសម្រាប់ទំនាក់ទំនងអ៊ីនធឺណិតលើឋានព្រះចន្ទបានឲ្យដឹងថា “គម្រោង LunaNet ពេលនេះកំពុងដល់ដំណាក់កាលរៀបប្រព័ន្ធអ៊ីនធឺណិតលំនាំតាមផែនដី ប៉ុន្តែធ្វើតេស្តនៅលើបរិយាកាសជុំវិញឋានព្រះចន្ទ និងនៅលើដីនៃឋានព្រះចន្ទ ហើយប្រសិនបើជោគជ័យ អ្វីដែលពិសេសនោះ គឺអ្នកអវកាសក្នុងបេសកកម្ម Nasa’s Artesmis III នៅឆ្នាំ ២០២៦ នឹងមានភ័ព្វវាសនាតេស្តប្រើប្រាស់សេវាអ៊ីនធឺណិតសម្រាប់ទំនាក់ទំនងលើលំហអវកាសមុនគេ” ។

គួររំឭកថា បេសកកម្មដំបូងរបស់សហរដ្ឋអាមេរិកទៅកាន់ឋានព្រះចន្ទ ពោលគឺនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ ប្រជាជនប្រមាណ ៦០០ លាននាក់ចាំតាមដានព័ត៌មានពីព្រឹត្តិការណ៍នេះ ហើយទិន្នន័យចេញពីយានអវកាស Apollo 11 mission នាពេលនោះសូម្បីតែរូបភាពគឺគុណភាពមិនល្អឡើយ បើធៀបនឹងសម័យបច្ចុប្បន្ន ហើយកិច្ចការទំនងរបស់អ្នកអវកាសមិនថាពេលបច្ចុប្បន្នក៏ត្រូវការផ្កាយរណបនៅអមជិតជាប្រព័ន្ធទើបអាចទំនាក់ទំនងបាន ដែលនេះជាមូលដ្ឋានដែលអ្នកវិទ្យាសាស្រ្តអវកាសសព្វថ្ងៃកំពុងត្រិះរិះធ្វើបច្ចុប្បន្នភាពសេវាទំនាក់ទំនងតាមរយៈប្រព័ន្ធនៅក្នុងលំហ ពិសេសនៅបរិយាកាសឋានព្រះចន្ទនោះ ឲ្យបានល្អប្រសើរទៅទៀតនៅពេលប៉ុន្មានខាងមុខនេះ ៕


ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


