ព័ត៌មានអន្ដរជាតិ
លង់ស្នេហ៍រូបថតលើប្រូហ្វាល់ហ្វេសប៊ុក ចាញ់បោក៦ខែអស់លុយមិនចេះតិច
បុរសចំណាស់ម្នាក់ព្រោះតែលង់ស្នេហ៍លើរូបថតតាំងក្នុងប្រូហ្វាល់ហ្វេសប៊ុកមានឈ្មោះថា វណ្ណា ដែលបានប្រើល្បិចយករូបតារាចម្រៀងល្បីរបស់កូរ៉េ Jennie Blackpink ធ្វើជារូបប្រូហ្វាល់អស់រយៈពេល៦ខែ ខាតអស់ប្រាក់ជាង7000បាត (ជាង200$)។
ករណីនេះ បានចេញផ្សាយដោយបណ្ដាញសារព័ត៌មានប្រទេសថៃកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ ដែលមានមនុស្សចុចចែករំលែកយ៉ាងច្រើនលើបណ្ដាញសង្គម ក្នុងករណីបុរសចំណាស់ម្នាក់ចាញ់បោករូបថត ហើយត្រូវបានគណនីហ្វេសប៊ុកមួយចេញមកផុសរៀបរាប់រឿងរ៉ាវនេះលើគណនីរបស់ខ្លួនថា “ចប់ហើយ អាណិតលោកអ៊ុំណាស់ ប្អូនស្រី Jennie Blackpink ប្ដូរឈ្មោះជា វណ្ណា ពីពេលណា? សំខាន់បញ្ជីធនាគារ បែរជាឈ្មោះឡាត់ដាវណ្ណា អ៊ូយ អស់សំណើច”។

រឿងរ៉ាវស្នេហាបោកប្រាស់នេះ បានបែកធ្លាយនៅពេលសាមីខ្លួនខាងប្រុសបានចេញមកដាស់តឿនឲ្យមានការប្រុងប្រយ័ត្ន ដោយរៀបរាប់រឿងរ៉ាវរបស់ខ្លួនថា “ខ្លួនបានសេពគប់ជាមួយនារីម្នាក់តាមរយៈហ្វេសប៊ុកជាង៦ខែមកហើយ ដោយខាងស្រីបានប្រើប្រាស់រូបថតក្លែងក្លាយហើយប្រើឈ្មោះថា វណ្ណា បានបោកប្រាស់យកលុយខ្លួនអស់ ៧០០០ បាត (ជាង 200$) បន្ទាប់មកស្រាប់តែត្រូវប្លក់(Block) ហ្វេសប៊ុកលែងទំនាក់ទំនងបានតែម្ដង ។

ចុងក្រោយអ៊ុំប្រុសរូបនោះ បានផុសបន្ថែមទៀតថា ” តើមានអ្នកណាដឹងទេថារូបប្រូហ្វាល់ដែលនាងយកមកបោកខ្ញុំជាអ្នកណា ឈ្មោះអ្វី ខ្ញុំស្រលាញ់មនុស្សក្នុងរូបថតនេះពិតមែន ខ្ញុំចង់ទៅស្ដីដណ្ដឹងនាង ទោះអស់ប៉ុន្មានក៏ខ្ញុំយល់ព្រមដែរ”
សូមបញ្ជាក់ផងដែរថា Jennie គឺជាសមាជិកមួយរូបរបស់ក្រុមចម្រៀងល្បីរបស់កូរ៉េខាងត្បូង Blackpink ដែលភាពល្បីល្បាញរបស់ក្រុមនេះមានកម្រិតលំដាប់ពិភពលោក៕
ប្រភព៖ dailynews
កែសម្រួល ៖ សុខុម
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


