ព័ត៌មានអន្ដរជាតិ
លោក Macron ថា Trump នឹងចាញ់ឆ្នោត
នៅពេលត្រូវបានសួរថាតើនរណាអាចមានសក្តានុពល សម្របសម្រួលកិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន? ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញពីគំនិតរបស់ខ្លួន ដោយលើកឡើងថា លោក Donald Trump នឹងចាញ់ឆ្នោតហើយមិនអាចចូលកាន់កាប់សេតវិមានដើម្បីត្រួសត្រាយឲ្យមានដំណោះស្រាយចំពោះជម្លោះនោះបានឡើយ។

ក្នុងអំឡុងបទសម្ភាសជាមួយទូរទស្សន៍ France 2 និង TF1 TV កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែមីនា លោក Macron និយាយថា “ខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សា នៅពេលណាក៏បាន ប៉ុន្តែយើងត្រូវការអ្នកដែលមានចិត្តស្មោះនិងសន្តិភាពដើម្បីធ្វើរឿងនេះ។ ខ្ញុំសង្ឃឹមថា ពេលវេលានឹងមកដល់ថ្ងៃណាមួយដើម្បីចរចាជាមួយប្រធានាធិបតីរុស្ស៊ី។ ខ្ញុំមិនគិតថា លោក Donald Trump នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទេ ព្រោះថា គាត់នឹងចាញ់”។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីបារាំង បានហៅទីក្រុងមូស្គូថា “សត្រូវ” ហើយជាថ្មីម្តងទៀត លោក Macron មិនបដិសេធលទ្ធភាពនៃការដាក់ពង្រាយទ័ពណាតូនៅអ៊ុយក្រែននោះទេ ដោយបញ្ជាក់ឡើងវិញថា ទីក្រុងប៉ារីស ត្រៀមខ្លួនជាស្រេចដើម្បីធ្វើអ្វីដែលចាំបាច់ដើម្បីការពារមិនឲ្យរុស្ស៊ីទទួលជ័យជម្នះ។

ប្រធានាធិបតីបារាំងរូបនេះសង្កត់ធ្ងន់ថា ទោះបច្ចុប្បន្ន មិនទាន់មានការឯកភាពគ្នា បញ្ជូនកងទ័ពជើងគោកលោកខាងលិចដោយផ្ទាល់ទៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែរឿងនេះមិនត្រូវទាត់ចោលនោះដែរ ហើយលោកនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីកុំឲ្យរុស្ស៊ីឈ្នះសង្គ្រាម។
រម្លឹកទៅខែមករា លោក Macron ធ្លាប់និយាយថា លោកនឹងធ្វើការជាមួយអ្នកណាក៏បានឲ្យតែឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយអះអាងថា “ខ្ញុំតែងមានទស្សនៈដូចគ្នា ខ្ញុំជ្រើសរើសយកមេដឹកនាំដែលប្រជាជនផ្តល់ឲ្យខ្ញុំ”។
សូមបញ្ជាក់ ប្រធានាធិបតីអាមេរិក Joe Biden និងអតីតប្រធានាធិបតី Donald Trump ត្រូវប៉ះគ្នាជាថ្មីក្នុងការបោះឆ្នោតខែវិច្ឆិកា ខណៈការស្ទង់មតិថ្មីៗបង្ហាញថា លោក Trump នាំមុខគូប្រជែងដែលកំពុងកាន់អំណាចចន្លោះពី២ទៅ៩ពិន្ទុ។
ប្រសិនបើជាប់ឆ្នោតឡើងវិញមែន លោក Trump សន្យាថា នឹងបញ្ចប់ជម្លោះអ៊ុយក្រែនក្នុងរយៈពេលត្រឹម២៤ម៉ោង ដោយការដាក់សម្ពាធលើភាគីពាក់ព័ន្ធឲ្យស្វែងរកសន្តិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Macron ឆ្លើយបែបណារឿងលទ្ធភាពបញ្ជូនទ័ពទៅជួយ អ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


