ព័ត៌មានអន្ដរជាតិ
លោក Macron ឆ្លើយបែបណារឿងលទ្ធភាពបញ្ជូនទ័ពទៅជួយ អ៊ុយក្រែន
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា លទ្ធភាពបញ្ជូនកងទ័ពលោកខាងលិចទៅជួយប្រទេសអ៊ុយក្រែនគឺមិនអាចទាត់ចោលនោះឡើយ ស្របពេលដែលសម្ព័ន្ធមិត្តអឺរ៉ុបបានប្រកាសពីជំហានថ្មីក្នុងការផ្តល់គ្រាប់រំសេវទៅឲ្យទីក្រុងកៀវដើម្បីបន្តប្រយុទ្ធជាមួយរុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី២៦ ខែកុម្ភៈ ។
ការអត្ថាធិប្បាយនេះបានកើតឡើង បន្ទាប់ពីមេដឹកនាំអឺរ៉ុបប្រហែល ២០ រូបបានជួបប្រជុំគ្នានៅទីក្រុងប៉ារីសដើម្បីផ្ញើសារជូនលោក វ្ល៉ាឌីមៀរ ពូទីន អំពីការដោះស្រាយរបស់អឺរ៉ុបលើវិបត្តិនៅអ៊ុយក្រែន ខណៈលោក Macron បាននិយាយនៅក្នុងកិច្ចប្រជុំនោះថា “ការយកឈ្នះលើរុស្ស៊ី គឺជារឿងមិនអាចខ្វះបានឡើយសម្រាប់សន្តិសុខ និងស្ថិរភាពនៅក្នុងទ្វីបអឺរ៉ុប” ។
ប្រធានាធិបតីបារាំងរូបនេះបញ្ជាក់បន្ថែមថា បើទោះជាមិនទាន់មានការឯកភាពគ្នាក្នុងការបញ្ជូនកងទ័ពជើងគោកលោកខាងលិចដោយផ្ទាល់ទៅកាន់អ៊ុយក្រែននាពេលនេះក៏ដោយ ក៏រឿងនេះមិនត្រូវទាត់ចោលនោះដែរ ហើយលោកនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីកុំឲ្យរុស្ស៊ីឈ្នះសង្គ្រាមមួយនេះ ។ ទោះបីជាយ៉ាងណាលោក Macron បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតថា ប្រទេសណាខ្លះដែលកំពុងពិចារណាបញ្ជូនកងទ័ពទៅអ៊ុយក្រែនោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីសេតវិមានបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកមិនមានគម្រោងបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែននោះទេ ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏មិនមានគម្រោងបញ្ជូនកងទ័ពណាតូទៅប្រយុទ្ធនៅលើទឹកដីដែលកំពុងរងទុក្ខវេទនាពីភ្លើងសង្គ្រាមមួយនេះនោះដែរ ។
ជាចុងក្រោយ លោក Macron ក៏បានប្រកាសត្រៀមនឹងបង្កើតសម្ព័ន្ធភាពថ្មីមួយឡើងដើម្បីផ្គត់ផ្គង់មីស៊ីល និងគ្រាប់បែករយៈពេលចម្ងាយមធ្យម និងឆ្ងាយដល់រដ្ឋាភិបាលរបស់លោក Zelensky ផងដែរដើម្បីឲ្យការប្រយុទ្ធនៅលើសមរភូមិរបស់អ៊ុយក្រែនកាន់តែខ្លាំងក្លាឡើង ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


