ព័ត៌មានអន្ដរជាតិ
មនុស្ស ២០ នាក់ស្លាប់ក្នុងការវាយប្រហារដោយមីស៊ីល រុស្ស៊ី លើទីក្រុងរបស់ អ៊ុយក្រែន
មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលពីសំណាក់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងទីក្រុងកំពង់ផែ Odesa នៅសមុទ្រខ្មៅរបស់អ៊ុយក្រែនកាលពីថ្ងៃសុក្របានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់ និងរបួស ៧០ នាក់ ។ នេះបើយោងតមាការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី១៦ ខែមីនានេះ ។
អភិបាលតំបន់ Odesa លោក Oleh Kiper បាននិយាយតាមទូរទស្សន៍ជាតិថា មីស៊ីល Iskander-M ចំនួន ២ គ្រាប់ដែលត្រូវបានបាញ់ចេញពីឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបណ្តាញផ្គត់ផ្គង់ឧស្ម័ន និងអគ្គិសនី កន្លែងកម្សាន្ត ខណៈផ្ទះប្រហែល ១០ ខ្នងក៏ត្រូវបានបំផ្លាញគ្មានសល់នៅក្នុងការវាយប្រហារនេះផងដែរ ។
ការផ្ទុះនេះមានកម្លាំងខ្លាំង ជាពិសេសគ្រាប់ទីពីរដោយវាជាមីស៊ីលដ៏មានអានុភាពខ្លាំង ខណៈគ្រូពេទ្យ និងអ្នកជួយសង្គ្រោះម្នាក់ ត្រូវបានសម្លាប់ដោយម៊ីស៊ីលគ្រាប់ទីពីរនេះ បន្ទាប់ពីប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីព្យាបាលមនុស្សរបួសនៅក្នុងការវាយប្រហារលើកដំបូង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រទេសរុស្ស៊ីនឹងទទួលបានការឆ្លើយតបពីកងកម្លាំងអ៊ុយក្រែនវិញចំពោះការវាយប្រហារដ៏ឃោរឃៅលើទីក្រុងរបស់អ៊ុយក្រែនមួយនេះ ។
គួរបញ្ជាក់ថា Odesa ដែលជាទីក្រុងកំពង់ផែដ៏ធំបំផុតមួយរបស់អ៊ុយក្រែន បានក្លាយជាគោលដៅនៃការវាយប្រហាររបស់រុស្ស៊ីជាយូរមកហើយ ជាពិសេសបន្ទាប់ពីទីក្រុងមូស្គូបានចាកចេញពីកិច្ចព្រមព្រៀងសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដែលបានអនុញ្ញាតឲ្យការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមសមុទ្រខ្មៅប្រកបដោយសុវត្ថិភាព ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


